ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប លើកទី៦ នាពេលខាងមុខ

រាជធានីភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់ស្តីពីការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន សន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ ព្រមទាំងបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម Igor Driesmans បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប លើកទី៥ (5th IPM) ដែលបានប្រព្រឹត្តទៅនៅទីក្រុងស្រ្តាសបួរ ប្រទេសបារាំង កាលពីខែមេសា ឆ្នាំ២០២៦ ដោយចាត់ទុកថា ជាសក្ខីភាពបង្ហាញពីការរីកចម្រើននៃកិច្ចការទូតសភារវាងកម្ពុជា និងសហភាពអឺរ៉ុប។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប លើកទី៦ ដែលរដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>