ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញអន្តោប្រវេសន៍ សហការជាមួយកម្លាំងប្រចាំការ២៤ម៉ោង បានចេញល្បាតចល័ត ចាប់ជនជាតិវៀតណាមដែលមករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ក្នុងក្រុងស្វាយរៀង

ក្រុងស្វាយរៀង÷ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨ និង ៣០នាទីព្រឹកនាំកម្លាំងជំនាញអន្តោប្រវេសន៍ សហការជាមួយកម្លាំងប្រចាំការ២៤ម៉ោង បានចេញល្បាតចល័ត ចាប់ជនជាតិវៀតណាមដែលមករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ក្នុងក្រុងស្វាយរៀងបានចំនួន ០២នាក់ប្រុស មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ហូ យុំាង កែវ
(HO YANG KEO) ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ១ ឃុំយិនហ៊ឹង ខេត្តតៃនិញ ប្រទេសវៀតណាម ចូលតាមច្រក(ប៉ុស្តិ៍ សំយ៉ោង)
២.ឡេ វិនហៀវ (LE VHT EU)ភេទប្រុសអាយុ៣០ឆ្នាំរស់ភូមិតានូ ឃុំយឹនហុឹង ស្រុកយឹនហុឹងខេត្តតៃនិញ ប្រទេសវៀតណាម ចូលតាមច្រកប៉ុស្តិ៍សំយ៉ោង ។

កម្លាំងជំនាញបានធ្វើកិច្ចសន្យាអប់រំឲ្យឈប់មករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់នៅក្នុងក្រុងស្វាយរៀងបន្តទៀត និងបានធ្វើកំណត់ហេតុដកហូតសន្លឹកឆ្នោតវៀតណាមចំនួន៧៥សន្លឹក ចំពោះជនជាតិវៀតណាមខាងលើបានឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ ។ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>