ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចរឹបអូសមេតំហ្វេតាមីន ១៩ដុំ ទម្ងន់ ១៨៦ក្រាម ពីអ្នកដំណើរបរទេស ម្នាក់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយនគរបាលអន្តោប្រវេសន៍ បានរកឃើញ និងរឹបអូសសារធាតុសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ១៩ដុំតូច មានទម្ងន់សុទ្ធសរុប ១៨៦ក្រាម ពីអ្នកដំណើរបរទេសម្នាក់ ខណៈ ជនសង្ស័យត្រៀមចាកចេញពីប្រទេសកម្ពុជា។

ការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងរាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ក្នុងអំឡុងពេលត្រួតពិនិត្យអ្នកដំណើររូបនេះ ក្រុមការងារបានរកឃើញវត្ថុសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ១៩ដុំតូច ដែលមានទម្ងន់សុទ្ធសរុប ១៨៦ក្រាម។

ក្រោយរកឃើញវត្ថុសង្ស័យ សមត្ថកិច្ចបានអនុវត្តនីតិវិធីបឋម និងរៀបចំកំណត់ហេតុពាក់ព័ន្ធនឹងការល្មើសច្បាប់គយ មុននឹងប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ទៅមន្ទីរប្រឆាំងគ្រឿងញៀន។

ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនទទួលយក ដើម្បីគ្រប់គ្រង ថែរក្សា និងបន្តនីតិវិធីស្រាវជ្រាវ និងចាត់ការតាមច្បាប់ជាធរមាន។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>