ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស២នាក់រងរបួសធ្ងន់ ក្រោយយកក្បាលគ្រាប់មិនទាន់ផ្ទុះមកដំលេងនៅស្រុកកំរៀង

ខេត្តបាត់ដំបង៖ ក្មេងប្រុស ចំនួន ២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីពួកគេបានយកក្បាលគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់មកដំលេង បណ្តាលឱ្យវាផ្ទុះនៅជិតចង្ក្រានបាយ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយក្បាលគ្រាប់ទំហំ ៦០មីលីម៉ែត្រ បានផ្ទុះ បណ្តាលឱ្យក្មេងប្រុស២នាក់រងរបួស។

ជនរងគ្រោះទី១ ឈ្មោះ ណាក់ នីត ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលា បានរងរបួសដាច់ម្រាមដៃទាំងសងខាង ខណៈកុមាររងគ្រោះទី២ ឈ្មោះ ណាក់ ណី ភេទប្រុស អាយុ៥ឆ្នាំ បានរងរបួសត្រង់ក្បាល។

តាមសមត្ថកិច្ច មូលហេតុនៃការផ្ទុះ គឺដោយសារក្មេងទាំងពីរបានយកក្បាលគ្រាប់មិនទាន់ផ្ទុះមកដំលេងនៅក្បែរចង្ក្រានបាយ ដោយមិនបានដឹងពីគ្រោះថ្នាក់ដែលអាចកើតឡើង។

ហេតុការណ៍នេះ ជាការព្រមានមួយដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះដែលអាចនៅសេសសល់នៅតាមតំបន់នានា។

សមត្ថកិច្ចអំពាវនាវឱ្យប្រជាពលរដ្ឋ កុំប៉ះ កុំរើ កុំដំ និងកុំយកគ្រាប់ ឬវត្ថុសង្ស័យមិនស្គាល់ប្រភពមកលេង។

ប្រសិនបើប្រទះឃើញវត្ថុសង្ស័យ គួរជៀសឱ្យឆ្ងាយ និងរាយការណ៍ទៅសមត្ថកិច្ច ឬអ្នកជំនាញជាបន្ទាន់ ដើម្បីបង្ការគ្រោះថ្នាក់ដល់អាយុជីវិត៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>