ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រាខឹងឪពុកបណ្ដេញចេញពីផ្ទះ កូនប្រុសយកកាំបិតខ្វែវកាប់សម្លាប់ឪពុកបង្កើត ស្លាប់យ៉ាងអាណោចអាធ័ម !

ខេត្តកំពង់ចាម៖ បុរសវ័យ៣៥ឆ្នាំម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីសង្ស័យថា បានយកកាំបិតខ្វែវកាប់សម្លាប់ឪពុកបង្កើតរបស់ខ្លួន ខណៈស្រវឹងស្រា និងខឹងនឹងឪពុកដែលបណ្ដេញខ្លួនចេញពីផ្ទះ។

ហេតុការណ៍ នៃ អំពើ ឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧៖៣៥នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិស្វាយរ័ក្ស ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមសមត្ថកិច្ចនគរបាល បានឱ្យដឹងថា:ជនសង្ស័យ រូបនេះ មានឈ្មោះ លឹម ឡែន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ និង មានប្រវត្តិផឹកស្រាជាប្រចាំ ត្រូវបានសង្ស័យថា បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះ ពេជ លន់ ភេទប្រុស អាយុ៧០ឆ្នាំ។

ការកាប់ប្រហា នេះ របានបណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់នៅត្រង់គល់ក ផ្នែកខាងឆ្វេង ហើយបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដំបូងត្រូវបានសន្និដ្ឋានថា កើតចេញពីជម្លោះក្នុងគ្រួសារ ខណៈជនសង្ស័យស្រវឹងស្រា និងខឹងនឹងឪពុកដែលបណ្ដេញខ្លួនចេញពីផ្ទះ។

ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះអន្តរាគមន៍ និង ឃាត់ខ្លួនជនសង្ស័យបាន ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>