ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងស្ថានទូតកម្ពុជាបានចូលរួមគាំទ្រការប្រកួតរបស់អ្នកប្រដាល់គុនខ្មែរ ក្នុងកម្មវិធី K-1 World Max 2026

នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់គណៈកម្មាធិការប្រតិបត្តិស្ថាប័ន K-1របស់ជប៉ុន លោក សុខ ធា អគ្គទីប្រឹក្សា និងជាតំណាង ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងមន្ត្រីស្ថានទូត បានចូលរួមគាំទ្រការប្រកួតរបស់អ្នកប្រដាល់គុនខ្មែរទាំងពីររូបតំណាងអ្នកប្រដាល់មកពីប្រទេសកម្ពុជា រួមមាន កីឡាករ លន បញ្ញា និងធន់ ម៉េងហុង ក្នុងកម្មវិធី K-1 World Max 2026 នៅ Tokyo National Yoyogi Stadium 2nd Gymnasium ទីក្រុងតូក្យូ ប្រទេសជប៉ុន។
ជាការគួរឱ្យកត់សម្គាល់ ការប្រកួតនេះបានទាក់ទាញការចូលរួមគាំទ្រ និងលើកទឹកចិត្តពីសំណាក់ពលករ សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុនយ៉ាងច្រើនកុះករ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាពជាគ្រួសារខ្មែរតែមួយទោះបីជាការប្រកួតធ្វើឡើងនៅក្រៅប្រទេសក្តី។ ការចូលរួមរបស់អ្នកប្រដាល់គុនខ្មែរក្នុងកម្មវិធីនេះរួមចំណែកជួយផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរលើឆាកអន្តរជាតិបន្ថែមទៀត។ ជាងនេះទៀត ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមបានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភសំបុត្រដ៏ថ្លៃថ្លាបំផុតដល់ពួកគាត់ក្នុងការចូលរួមទស្សនានេះ។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>