ករណីយកទារកទៅផ្លុងចោលនៅក្នុងធុងសំរាមនៅសង្កាត់ចតុមុខ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្វែងរកឃើញម្តាយទារកហើយ និងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធី
អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានស្រាវជ្រាវស្វែងរកឃើញម្តាយទារកដែលមានឈ្មោះ ម៉ោក ចាន់រី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និងបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសួរនាំ។
បន្ទាប់ពីសួរនាំរួច បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនម្តាយទារក ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕រក្សាសិទ្ធិដោយ ៖សុទ្ធលី










