ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្រ្កាបករណីប្រើប្រាស់អត្តសញ្ញាណអ្នកដទៃ ដើម្បីឆបោកយកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់

ដោយទទួលបានបទបញ្ជាដឹកនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការចង្អុលដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ និងលោកឧត្តមសេនីយ៍ទោ កៅ សុវណ្ណារ៉ា ស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីប្រើប្រាស់អត្តសញ្ញាណអ្នកដទៃ ដើម្បីឆបោកយកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា។

ដោយមានការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ រូប : ១. ឈ្មោះ វ.ខ.រ ភេទប្រុស ជនជាតិខ្មែរ និង ២. ឈ្មោះ ស.ស.វ ភេទប្រុស ជនជាតិខ្មែរ ។

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យបានប្រើប្រាស់លេខទូរស័ព្ទបង្កើតគណនីតេឡេក្រាម ក្លែងបន្លំប្រើប្រាស់ឈ្មោះរបស់សមត្ថកិច្ច ដើម្បីឆបោកយកប្រាក់ពីជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>