ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យឈ្មួញបង្វែរពីការដឹករថយន្តមកដឹកនាំទំនិញពីវៀតណាមចូលតាមច្រកដូនរ័ត្នបានរងការខូចខាតស្ទើរក្លាយជាត្រពាំងទៅហើយ

ខេត្តត្បូងឃ្មុំ: ផ្លូវក្រាលកៅស៊ូមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៧ មកកាន់ច្រកដូនរ័ត្ន ស្រុកមេមត់ បានរងការខូចខាតស្ទើរក្លាយជាត្រពាំងទៅហើយ ដោយសាររថយន្តខ្នាតយក្សដឹកទំនិញបើកឆ្លងកាត់។ ជាមួយនោះគេឃើញមានសកម្មភាពរបស់ឈ្មួញបានបង្វែរពីការដឹកទំនិញតាមរថយន្តមកដឹកតាមម៉ូតូពូនដូចកណ្ដៀរចូលមកដាក់នៅផ្សារមេមត់ អាចមិនបាច់បង់ពន្ធជូនរដ្ឋ។

ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវក្នុងឃុំរូងស្រុកមេមត់ បានឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៦ថា: ដំបូងផ្លូវដែលឆ្លងកាត់ចេញពីកំណត់ផ្លូវជាតិលេខ៧ ចូលមកច្រកដូនរ័ត្ម ត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ជួយស្ថាបនាផ្លូវក្រាលកៅស៊ូដើម្បីបម្រើប្រយោជន៍សាធារណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវិញទៅមក។ ទន្ទឹមនិងនោះពួកគាត់បានឃើញរថយន្តតូចធំដឹកជ័រកៅស៊ូឆៅចេញពីកម្ពុជាចូលមកតាមច្រកនេះចេញទៅប្រទេសវៀតណាម
ស្ទើររាល់ថ្ងៃ ដំបូងផ្លូវរងការខូចខាតតិចតួចតែយូរទៅក៏ក្លាយជារណ្ដៅធំដក់ទឹកក្នុងរដូវវស្សាមុខផ្ទះ ដែលពិបាកក្នុងការធ្វើដំណើរ ។គិតរហូតមកដល់ពេលនេះច្រើនខែហើយផ្លូវដែលខូចដោយរថយន្តដឹកទំនិញធ្ងន់ៗមិនទាន់ត្រូវបានជួសជុលនៅឡើយ។ចំណែកឈ្មួញដែលបានដឹកដំឡូងមីឃើញផ្លូវខូចក៏បានបើករថយន្តវៀងតាមផ្លាកសំរោងចូលមកច្រកដូនរ័ត្ននេះមានជាហូរហែរហើយជាប្រភេទរថយន្តធំៗទៀតផង។

បើតាមការសង្កេតដោយជាក់ស្ដែងឈ្មួញបានប្រើម៉ូតូដឹកទំនិញគ្រប់ប្រភេទចេញពីវៀតណាមចូលមកតាមច្រកដូន
រ័ត្ន សំពីងសំពោងដោយម៉ូតូបើកទៅមុខស្ទើរមិនរួចជាក់ស្ដែងនៅថ្ងៃទី១១កញ្ញា ២០២៦ ម៉ូតូមួយគ្រឿងកំពុងតែបើកបរស្រាប់តែជ្រុះទំនិញមួយកញ្ចប់ពីលើម៉ូតូ មកដីហើយអ្នកដឹកជាមនុស្សស្រីបានប្រាប់ថាគាត់ស៊ីឈ្នួលកម្រៃជើងសារឱ្យគេបានតែបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះ។

លោកឈន់ យ៉ន់ មេឃុំរូង បានហើយដឹងថា រូបលោកពិតជាទទួលស្គាល់ផ្លូវថ្នល់ពិតជាបានខូចដោយរថយន្តដឹកទំនិញធុនធំៗមែន ហើយអាជ្ញាធរមូលដ្ឋានបានស្នើសុំទៅថ្នាក់លើដើម្បីជួសជុលតែមិនទាន់ឃើញលទ្ធផល។

ជុំវិញការដឹកទំនិញដែលសង្ស័យមិនបានបង់ពន្ធ ភ្នាក់ងាររបស់យើងបានទូរសព្ទទៅកាន់លោកគង់ សារឿនប្រធានគយច្រកដូនរ័ត្ន ដើម្បីសុំការបំភ្លឺពេលដែលទូរសព្ទចូលនិយាយបានតែបន្តិចមន្ត្រីគយនេះបានឆ្លើយថាស្ដាប់មិនបាន…។ក្រោយមកទៀតភ្នាក់ងារយើងបានទូរសព្ទចូលជាច្រើនលើកតែមន្ត្រីគយរូបនេះមិនបានលើកទូរសព្ទ។

គួររំលឹកថាកន្លងមកនៅច្រកដូនរ័ត្ននេះធ្លាប់ត្រូវបានកម្លាំងគយចល័តរបស់ក្រសួង ធ្លាប់បង្ក្រាបទំនិញគេចពន្ធបានជាច្រើនតោនផងដែរ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនមានរថយន្តដឹកជ័រកៅស៊ូឆៅពីរថយន្តធំៗដែលបម្រុងឆ្លងចូលទៅដីវៀតណាមត្រូវបានកម្លាំងគយស្ទាក់ចាប់ ដោយមិនអនុញ្ញាតឱ្យចូលនោះទេ។រថយន្តទាំងពីរគ្រឿងនេះត្រូវបាននាំមកចូលកន្លែងរោងចក្រផលិតជ័រកៅស៊ូក្រែបមួយកន្លែងក្នុងស្រុកដំបែរ ក្រោយពីកិនកែច្នៃរួចទើបអនុញ្ញាតឲ្យនាំចូលទៅវៀតណាម។សព្វថ្ងៃបែរជាជ័រស៊ូឆៅចេញទៅវៀតណាមតាមច្រកដូនរ័ត្ន ដោយរលូន…។

លោកលី ប៊ុនសុង ប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ ក៏មិនអាចសុំការបំភ្លឺទាក់ទងទៅនឹងការនាំជ័រកៅស៊ូឆៅចេញទៅវៀតណាមមួយខែៗរាប់ពាន់តោននិងទំនិញគេចពន្ធចូលតាមច្រកដូនរ័ត្ន ស្រុកមេមត់…។រក្សាសិទ្ធិដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>