កែប៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពីលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកែប ដឹកនាំដោយ លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង បានចុះបង្ក្រាបករណី បាញ់បោះសេរី ប្រើប្រាស់អាវុធ និងរក្សាទុកអាវុធដោយខុសច្បាប់ នៅចំណុចផ្លូវកោង (ជិតរង្វង់មូលសេះស) ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ជនជាតិចិនចំនួន៣នាក់(ស្រី១) និងជនជាតិខ្មែរចំនួន២នាក់(ស្រី១) និងវត្ថុតាងមានអាវុធ រួចបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ WU YANWEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ (គ្មានលិខិតឆ្លងដែន) រួមជាមួយវត្ថុតាងជំនាញបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកែបចាត់ការតាមនីតិវិធី ។ ដោយឡែកជនទាំងបាន៤នាក់ទៀតត្រូវបានលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប បានអនុញ្ញាតអប់រំ និងអោយពួកគាត់វិលត្រឡប់ទៅផ្ទះវិញ។រក្សាសិទ្ធិដោយ ៖សុទ្ធលី











