ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែងតែធានាបាននូវយុត្តិធម៌ និងតម្លាភាពកម្រិតខ្ពស់បំផុតរាល់ការប្រឡងប្រជែងជ្រើសរើសមន្ត្រី

នៅក្នុងប្រតិបត្តិការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងក្រសួងផែនការ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យដំណើរការរៀបចំវិញ្ញាសា និងសម្រេចជ្រើសរើសប្រធានវិញ្ញាសា ចេញពីជម្រើសវិញ្ញាសាដែលតាក់តែងដោយក្រុមគ្រូឧទ្ទេស និងសាស្ត្រាចារ្យជំនាញ។
ដំណើរការនៃការជ្រើសរើសប្រធានវិញ្ញាសានេះ ត្រូវបានធ្វើឡើងយ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត តាមរយៈការវាយតម្លៃទៅលើកម្រិតស្តង់ដារ វិជ្ជាជីវៈ និងភាពចំជំនាញឯកទេសដែលក្រសួងសាមីចង់បាន។
យន្តការនៃការជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មុនម៉ោងប្រឡងនេះ គឺជាវិធានការគន្លឹះដ៏សំខាន់មួយ ក្នុងការកាត់ផ្តាច់រាល់ហានិភ័យទាំងឡាយ និងធានាដាច់ខាតថាមិនមានបុគ្គលណាម្នាក់អាចដឹង ឬមើលឃើញខ្លឹមសារវិញ្ញាសាមុនម៉ោងប្រឡងបានឡើយ ដែលនេះជាខែលការពារការលេចធ្លាយដ៏មានប្រសិទ្ធភាពបំផុត។
កិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់លើការជ្រើសរើសប្រធានវិញ្ញាសានេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមុខងារសាធារណៈ ក្នុងការលើកកម្ពស់ប្រព័ន្ធគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដើម្បីធានាបាននូវការជ្រើសរើសធនធានមនុស្ស ដែលមានសមត្ថភាពពិតប្រាកដដើម្បីទៅបម្រើការងាររដ្ឋ។

បេក្ខជន ៥៦៦នាក់ បាន និងកំពុងមកដល់មណ្ឌលប្រឡងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ប្រកបដោយភាពជឿជាក់
ព្រឹកថ្ងៃទី១៤ខែកញ្ញានេះ បរិយាកាសនៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងមានរបៀបរៀបរយជាទីបំផុត ជាមួយវត្តមានរបស់បងប្អូនបេក្ខជនសរុបចំនួន ៥៦៦នាក់ (ស្រី ២៣៧នាក់) ដែលបានធ្វើដំណើរមកដល់មណ្ឌលប្រឡង ដើម្បីចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។
ក្នុងឯកសណ្ឋានសមរម្យ បេក្ខជនម្នាក់ៗបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ព្រមទាំងមានទឹកមុខញញឹម ជឿជាក់ និងមានសណ្តាប់ធ្នាប់ខ្ពស់។ ដើម្បីធានាបាននូវសមភាព និងតម្លាភាពក្នុងការប្រកួតប្រជែង បេក្ខជនទាំងអស់បានចូលរួមសហការយ៉ាងសកម្មជាមួយក្រុមការងារ ក្នុងការតម្រង់ជួរឆ្លងកាត់ការពិនិត្យឧបករណ៍អេឡិចត្រូនិច និងសំណៅឯកសារយ៉ាងម៉ឺងម៉ាត់នៅតាមច្រកទ្វារ ព្រមទាំងបានផ្ទៀងផ្ទាត់ឯកសារសម្គាល់ខ្លួន និងអត្តសញ្ញាណជាមួយគណៈអនុរក្ស មុននឹងចូលទៅកាន់បន្ទប់ និងអង្គុយតាមតុប្រឡងរៀងៗខ្លួន។
សកម្មភាពនៃការគោរពបទបញ្ញត្តិយ៉ាងខ្ជាប់ខ្ជួននេះ បានឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាអ្នកច្បាប់ និងជាមន្ត្រីរាជការនាពេលអនាគត ដើម្បីរួមចំណែកលើកកម្ពស់យុត្តិធម៌ក្នុងសង្គមជាតិ ចាប់ផ្តើមពីជំហានដំបូងនៃសមរភូមិប្រឡងនេះ។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>