ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចស្ទឹងត្រែងបង្ក្រាប ៦ករណី និង ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនបាន ៣៤នាក់!

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យចំនួន ៣៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួន ជាប់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បន្ទាប់ពី កម្លាំងសមត្ថកិច្ច ចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នៅតាមគោលដៅចំនួន ៨កន្លែង ក្នុងភូមិសាស្ត្រខេត្ត។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ និង១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ហើយនៅរសៀលថ្ងៃទី១៣ ខែកញ្ញា សមត្ថកិច្ចបានបង្ហាញមុខជនសង្ស័យទាំង ៣៤នាក់។

តាមការបញ្ជាក់របស់សមត្ថកិច្ច ប្រតិបត្តិការខាងលើបានបង្ក្រាបចំនួន ៦ករណី ក្នុងចំណោមគោលដៅទាំង ៨កន្លែង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន ៣នាក់ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ក្នុងនោះមានស្ត្រីម្នាក់, ម្នាក់ពាក់ព័ន្ធការរក្សាទុក និងប្រើប្រាស់គ្រឿងញៀន និង ៣០នាក់ទៀតពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតសារធាតុញៀន និងសម្ភារមួយចំនួនដែលពាក់ព័ន្ធនឹងបទល្មើស ដើម្បីធ្វើជាវត្ថុតាងតាមនីតិវិធី។

លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ពីលោក សរ សុពុត្រា អភិបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

លោកស្នងការបានបញ្ជាក់ថា កម្លាំងជំនាញមិនបញ្ឈប់ត្រឹមការឃាត់ខ្លួនជនសង្ស័យទាំងនេះឡើយ ប៉ុន្តែកំពុងបន្តស្រាវជ្រាវរកបក្ខពួក និងប្រភពដើមដែលនៅពីក្រោយបទល្មើស ដើម្បីនាំខ្លួនមកអនុវត្តតាមច្បាប់។

ជាមួយគ្នានេះ លោក អភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា ក៏បានកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចដែលបានខិតខំបង្ក្រាបបទល្មើសគ្រឿងញៀនបានទាន់ពេលវេលា ដោយចាត់ទុកប្រតិបត្តិការនេះថា ជាការរួមចំណែកសំខាន់ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សមត្ថកិច្ចបន្តអះអាងថា នឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសគ្រឿងញៀន និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀននៅក្នុងខេត្តស្ទឹងត្រែង៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>