ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថឧត្តរមានជ័យឃាត់ខ្លួនចាងហ្វាងកាសែត«ស្រទាប់យុវវ័យ» បន្ទាប់ពីខកខានចូលបំភ្លឺតាមការកោះហៅ២លើក

ឧត្តរមានជ័យ៖ លោក ប៉ែន នួន ចាងហ្វាងគេហទំព័រសារព័ត៌មាន «ស្រទាប់យុវវ័យ» ត្រូវបានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនតាមដងផ្លូវ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីនាំទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាប់ពីលោកបានខកខានមិនចូលខ្លួនតាមការកោះហៅចំនួនពីរលើក។

សមត្ថកិច្ចកងរាជអាវុធហត្ថ បានឱ្យដឹងថា: ការឃាត់ខ្លួននេះត្រូវបានធ្វើឡើង បន្ទាប់ពីកងរាជអាវុធហត្ថបានកោះហៅលោក ប៉ែន នួន ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមួយចំនួន ស្តីពីករណីរថយន្តដឹកឈើចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តឧត្តរមានជ័យ ហើយត្រូវបានសមត្ថកិច្ចឃាត់នៅខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងការផ្សព្វផ្សាយ លោក ប៉ែន នួន បានបង្ហោះរូបថតថ្នាក់ដឹកនាំសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប ចាប់ពីអធិការ មេបញ្ជាការ រហូតដល់ស្នងការនគរបាលខេត្ត ព្រមទាំងរូបថតឯកឧត្តម មាន ចាន់យ៉ា អភិបាលខេត្តឧត្តរមានជ័យ ដោយភ្ជាប់ជាមួយសំណួរថា «បាត់ទៅណាអស់ហើយ?»។

ការផ្សព្វផ្សាយព័ត៌មាន និងការបង្ហោះរូបថតទាំងនេះ ត្រូវបានអាជ្ញាធរយកមកពាក់ព័ន្ធនឹងការកោះហៅលោក ប៉ែន នួន ឱ្យចូលបំភ្លឺ។

ប៉ុន្តែ បន្ទាប់ពីលោកខកខានមិនបានចូលខ្លួនតាមការកោះហៅចំនួនពីរលើក សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនលោកតាមដងផ្លូវ កាលពីថ្ងៃទី១៣ ខែកញ្ញា។

ក្រោយការឃាត់ខ្លួន លោក ប៉ែន នួន ត្រូវបាននាំទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់។

គិតត្រឹមពេលនេះ មិនទាន់មានព័ត៌មានបញ្ជាក់ជាផ្លូវការថា លោក ប៉ែន នួន នឹងត្រូវប្រឈមនឹងបទចោទ ឬវិធានការផ្លូវច្បាប់បែបណាបន្ថែមទៀតនោះទេ ខណៈសមត្ថកិច្ចកំពុងបន្តនីតិវិធីពាក់ព័ន្ធនឹងករណីនេះ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>