ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ៣នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀនឆ្លងដែន និង រឹបអូសកញ្ឆា ព្រមទាំង ហេរ៉ូអ៊ីនជាង ៧៩គីឡូក្រាម

ភ្នំពេញ៖ កម្លាំងគយ និងរដ្ឋាករ សហការជាមួយនគរបាលអន្តោប្រវេសន៍ បានបើកប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយឃាត់ខ្លួនជនបរទេសចំនួន ៣នាក់ និង រឹបអូសសារធាតុញៀនសង្ស័យជាង ៧៩គីឡូក្រាម។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញ ខណៈជនសង្ស័យទាំង ៣នាក់ កំពុងត្រៀមធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា។

តាមការត្រួតពិនិត្យយ៉ាងលម្អិត ក្រុមការងារចម្រុះបានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាគ្រឿងញៀនប្រភេទកញ្ឆា ចំនួន ១៤៦ដុំ មានទម្ងន់សុទ្ធសរុប ៧៣,០១៧គីឡូក្រាម។

ក្រៅពីនេះ មន្ត្រីក៏បានរកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់សុទ្ធសរុប ៦,២១៩ក្រាម ឬប្រមាណ ៦,២គីឡូក្រាម។

វត្ថុតាងទាំងអស់មានទម្ងន់សរុបប្រមាណ ៧៩,២៣៦គីឡូក្រាម ដែលត្រូវបានសមត្ថកិច្ចរឹបអូស និងរក្សាទុក ដើម្បីបន្តនីតិវិធី។

ក្រោយបញ្ចប់នីតិវិធីបឋម និងរៀបចំកំណត់ហេតុពាក់ព័ន្ធនឹងបទល្មើសច្បាប់គយរួច ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ត្រូវបានប្រគល់ជូន មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តស៊ើបអង្កេត និងចាត់ការតាមនីតិវិធីច្បាប់។

ការបង្ក្រាបនេះត្រូវបានចាត់ទុកថា ជាករណីជួញដូរគ្រឿងញៀនឆ្លងដែនមួយក្នុងចំណោមករណីដែលមានបរិមាណសារធាតុញៀនច្រើន ដែលត្រូវបានរកឃើញនៅតំបន់ច្រកចេញប្រទេស៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>