ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កម្ពុជា និងថៃ បានបិទបញ្ចប់

សិង្ហបុរី ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។

កម្ពុជាជ្រើសយក UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ក្រោយថៃបានលុបចោលជាឯកតោភាគីនូវ MoU 2001 ដែលជាយន្តការចរចាទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរមាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ មកដល់ទីតាំងដើម្បីចូលរួមកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅសាធារណរដ្ឋសិង្ហបុរី នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំលើកដំបូងនេះ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា និងមានការចូលរួមពីសំណាក់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry)។ ដោយឡែកភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។

សូមរម្លឹកថា គណៈកម្មការផ្សះផ្សាក្រោម UNCLOS បានចាប់ផ្តើមបន្ទាប់ពីភាគីថៃ បានសម្រេចចិត្តលុបចោលអនុស្សរណៈ ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារត្រួតគ្នារបស់ភាគីទាំងពីរនៅក្នុងខ្ពង់រាបបាតសមុទ្រ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បើទោះជាភាគីកម្ពុជា បានស្នើជាច្រើនលើកឱ្យភាគីថៃពិចារណាឡើងវិញពីការសម្រេចចិត្តរបស់ខ្លួន។

ការសម្រេចលុបចោលអនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគីរបស់ថៃនេះ បានធ្វើឱ្យក្របខ័ណ្ឌនៃយន្តការចរចាទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃត្រូវបញ្ចប់។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តជ្រើសយកយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលកម្ពុជា និងថៃ ជារដ្ឋភាគីដូចគ្នា។

សូមជម្រាបផងដែរថា ការជ្រើសយកយន្តការផ្សះផ្សាដោយបង្ខំ គឺមិនមានន័យថា ជាការបង្កើនភាពតានតឹងទេ និងមិនមែនជាការបោះបង់ការចរចាទេ ប៉ុន្តែជាការនាំការចរចាចូលទៅក្នុងក្របខណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធ និងផ្អែកលើច្បាប់ ដោយមានអ្នកផ្សះផ្សាអន្តរជាតិឯករាជ្យជួយសម្របសម្រួលដល់ភាគីទាំងពីរ។

យោងតាមការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាក្រោម UNCLOS នេះ នឹងបើកជាសាធារណៈផ្នែកការធ្វើសេចក្តីថ្លែងការណ៍បើកដោយភាគីកម្ពុជា និងថៃ និងមានការផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ិនធឺណិត (webcast) ជាភាសាខ្មែរ អង់គ្លេស និងថៃ ក៏ដូចជាតាមទូរទស្សន៍ជាតិកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារកម្ពុជា នឹងធ្វើសេចក្តីថ្លែងការណ៍បើក នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក (ម៉ោងនៅកម្ពុជា)។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>