ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តកិច្ចប្រជុំពិភាក្សាដើម្បីសិក្សាលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ជូនបងប្អូនកម្មករនិយោជិត

ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧

លទ្ធផលកិច្ចប្រជុំត្រីភាគីលើកទី២តំណាងកម្មករភាគច្រើនស្នើ២២៥,៣ដុល្លារ និងមួយចំនួនស្នើ ២៥០,៦ដុល្លារ ខណៈនិយោជកស្នើ២១០ដុល្លារដោយបានបន្ថែម២,៥ដុល្លាររួចហើយកាលពីខែមេសា។ ទាំងនេះជាសំណើ មិនទាន់ជាលទ្ធផលចុងក្រោយទេ! បន្តចរចាថ្ងៃទី១៨ កញ្ញា។ នេះបើតាមលោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ។

គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៥លើក រួមមាន កិច្ចប្រជុំ ត្រីភាគី ចំនួន ២លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ២លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ តំណាងភាគីនិយោជក ចំនួន ១លើក។ ភាគីពាក់ព័ន្ធបានបន្តលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុង របស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើនូវតួលេខកំណើនរបស់ខ្លួនពីរផ្សេងគ្នា ដែលសហជីព ភាគច្រើនស្នើតួលេខកំណើន ១៥,៣ដុល្លារអាម៉េរិក និងមួយចំនួនទៀតស្នើតួលេខកំណើន ៤០,៦ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២១០ដុល្លារអាម៉េរិក។ ដោយឡែក តំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២១០ដុល្លារអាម៉េរិក ពីព្រោះកន្លងទៅនេះតំណាងភាគីនិយោជក បានបន្ថែម ២,៥ដុល្លារអាម៉េរិក សម្រាប់ជួយ សម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររួចហើយ។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដូចកាលវិភាគដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>