ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្តីពីការរៀបចំទិវាសន្តិភាពអន្តរជាតិ លើកទី២៤ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

យោងតាមផែនការណែនាំលេខ ០៨/២០២៦ គ.ជ.ប.អ. ចុះថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីចូលរួម អបអរសាទរ និងរៀបចំទិវាសន្តិភាពអន្តរជាតិ លើកទី២៤ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឱ្យប្រព្រឹត្តទៅ ដោយរលូន និងស្របតាមខ្លឹមសារដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថាន សិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារ រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងមូលដ្ឋានទីតាំងអាជីវកម្ម ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវ៖

  • រៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក អមដោយការរចនាភ្លើងពណ៌ ឱ្យបានផុលផុស និងស្រស់ស្អាត
  • បំផុស និងលើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និយោជក យុទ្ធជន និងប្រជាពលរដ្ឋ ឱ្យយល់ដឹងទូលំទូលាយអំពីទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ជាទិវាគ្មានអំពើហិង្សា និងបញ្ឈប់ការផ្ទុះអាវុធ គ្រប់ប្រភេទ និងជាទិវាអន្តរជាតិសម្រាប់ពលរដ្ឋគ្រប់រូប និងប្រជាជាតិទូទាំងពិភពលោក។
    ២-មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវបំផុសលោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ដើម្បីពន្យល់ណែនាំ ដល់សិស្សានុសិស្ស និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សា ឱ្យយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីស្មារតី ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ជាទិវាគ្មានអំពើហិង្សា និងបញ្ឈប់ការផ្ទុះអាវុធគ្រប់ប្រភេទ និងជាទិវាអន្តរជាតិ សម្រាប់ពលរដ្ឋគ្រប់រូប និងប្រជាជាតិទូទាំងពិភពលោក។
    ៣-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ៖
  • ណែនាំដល់គ្រប់វត្ដអារាម ឱ្យតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក អមដោយការរចនាភ្លើងពណ៌ ដើម្បីចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញ ចាត់តាំងឱ្យមានកម្មវិធីយល់ដឹងអំពីអត្ថន័យទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា តាមរយៈការសូត្រធម៌ សម្តែងធម៌ ទេសនានៅតាមវត្តអារាមព្រះពុទ្ធសាសនា វិហារឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាផ្សេងៗ ដើម្បី ផ្សព្វផ្សាយនូវមេត្តាធម៌ចំពោះមនុស្សសត្វទូទៅ និងសុំសេចក្តីសុខសន្តិភាពសម្រាប់មនុស្សជាតិទូទាំង
    ពិភពលោក។
    ៤- មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវចាត់តាំងឱ្យមានកម្មវិធីសូត្រកំណាព្យ និងកម្មវិធីសម្ដែងសិល្បៈ ផ្នែកចាប៉ី និងអាយ៉ៃឆ្លើយឆ្លងដែលមានខ្លឹមសារពាក់ព័ន្ធនឹងសន្តិភាព នៅតាមរមណីយដ្ឋានទេសចរណ៍-វប្បធម៌ ទីសាធារណៈនានា ឬ នៅតាមទីតាំងសមស្របណាមួយ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយ រីករាយ និងទទួលបានខ្លឹមសារនៃទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>