ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរដ្ឋស្តីទី បញ្ចប់មុខតំណែងលោក ពេជ្រ ស្រស់ ព្រមទាំងសមាជិក ៥រូបទៀត ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្លូវការ បញ្ចប់មុខតំណែងលោក ពេជ្រ ស្រស់ ព្រមទាំងសមាជិកគណបក្សយុវជនកម្ពុជាចំនួន ៤រូបផ្សេងទៀត ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ទន្ទឹមនឹងនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងសមាជិកប្រតិភូគណបក្សយុវជនកម្ពុជា ១រូបបន្ថែមទៀត (ឋានៈស្មើអគ្គនាយករង) ផងដែរ ដែលធ្វើឱ្យសមាសភាពប្រតិភូសរុបចំនួន ៦រូប ត្រូវ៖បញ្ចប់ភារកិច្ចជាផ្លូវការ។
ការសម្រេចចេញព្រះរាជក្រឹត្យ និងអនុក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់លិខិតគោរពស្នើសុំដោយផ្ទាល់ជូន សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបញ្ចប់សមាជិកភាពរូបលោក និងសហការីទាំង ៦រូប ដោយសារតែគណបក្សយុវជនកម្ពុជាគ្រោងនឹងប្រកាសរំលាយខ្លួននាពេលខាងមុខ។
លោក ពេជ្រ ស្រស់ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការរំលាយគណបក្សនេះ គឺជាការគោរពសន្យារបស់លោកចំពោះសាធារណជន ដែលធ្លាប់បានប្រកាសថា លោកនឹងធ្វើនយោបាយត្រឹមតែរយៈពេល ១០ឆ្នាំប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>