ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងឧទ្ធរណ៍ ពិរុទ្ធជនវៀតណាម៣នាក់ ដែលជាប់ទោសម្នាក់ៗ អស់មួយជីវិត ក្នុងសំណុំរឿងគ្រឿងញៀនជាង ២៥គីឡូក្រាម !!

ភ្នំពេញ៖ តុលាការឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា បានបើកសវនាការជម្រះ លើបណ្តឹងឧទ្ធរណ៍របស់ជនជាតិវៀតណាម ចំនួន ៣នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរ និងផលិតដោយខុសច្បាប់នូវសារធាតុញៀន ជាង ២៥ គីឡូក្រាម។

ជនជាប់ចោទទាំង ៣នាក់ ខាងលើនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈសមត្ថកិច្ចបានរឹបអូសគ្រឿងញៀនជាច្រើនប្រភេទ សរុបជាង ២៥គីឡូក្រាម ព្រមទាំងសារធាតុគីមីផ្សំជាង ៨១គីឡូក្រាម។

យោងតាម ដីការបស់ តុលាការបានឱ្យដឹងថា: ពិរុទ្ធជនទាំង៣ រូបនេះ មានឈ្មោះ ៖ ទី១- ឈ្មោះ ង្វៀង ម៉ាញ់ហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម។ ទី២- ឈ្មោះ យឿង ឌឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម និងទី៣- ឈ្មោះ ង្វៀង ធីឡាន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម។

ពួកគេទាំង៣នាក់ ត្រូវបាន
សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៥ កាត់ទោស ដាក់គុក ក្នុងម្នាក់ៗ អស់មួយជីវិត និង ពិន័យជាប្រាក់
ចំនួន ១០០ លានរៀល ក្នុងម្នាក់ៗ ដាក់ចូលជា ថវិកាជាតិ និង ត្រូវជាប់ចោទពីបទ: រក្សាទុក ជួញដូរ និងផលិតដោយខុសច្បាប់នូវសារធាតុញៀន ។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី។

ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានរឹបអូសវត្ថុតាងគ្រឿងញៀន រួមមាន MDMA ទម្ងន់ ១៥,៤៧៧.៦៨ក្រាម, មេតំហ្វេតាមីនប្រភេទ ICE ទម្ងន់ ២,៣៦៧.៣១ក្រាម, កេតាមីន ទម្ងន់ ៧,២២៦ក្រាម និងហេរ៉ូអ៊ីន ទម្ងន់ ៣១.២១ក្រាម។

សរុប គ្រឿងញៀនដែលត្រូវបានរឹបអូសមានទម្ងន់ ២៥,១០២.២ក្រាម ឬជាង ២៥.១គីឡូក្រាម។

ចំណែកសារធាតុគីមីផ្សំដែលសមត្ថកិច្ចរឹបអូសបាន មានទម្ងន់សរុប ៨១,៤៩០.៨៤ក្រាម ឬជាង ៨១.៤គីឡូក្រាម។

សំណើរឿងក្តីឧក្រិដ្ឋនេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា នេះ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>