ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា ក្នុងបេសកកម្មរបស់លោកជំទាវ នឹងខិតខំប្រឹងប្រែងក្នុងការជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ទាក់ទាញធុរជន របស់អាល្លឺម៉ង់ឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រសូមសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលទទួលបាននូវការតែងតាំងជាឯកអគ្គរដ្ឋទូតរបស់អាល្លឺម៉ង់ប្រចាំនៅកម្ពុជា។ សម្ដេចសង្ឃឹមថាវត្តមានរបស់លោកជំទាវនឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអាល្លឺម៉ង់កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោកជំទាវបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោកជំទាវបានចូលជួប និងជូនសារតាំងនាឱកាសនេះ។ លោកជំទាវបានប្តេជ្ញាចិត្តថា ក្នុងអាណត្តិរបស់លោកជំទាវ លោកជំទាវនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់នូវទំនាក់ទំនង រវាងកម្ពុជា និងអាល្លឺម៉ង់ ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកជំទាវបានលើកឡើងទៀតថា ក្នុងបេសកកម្មរបស់លោកជំទាវ លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ទាក់ទាញធុរជន របស់អាល្លឺម៉ង់ឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសសម្ដេចបានពេញចិត្តទៅលើការពង្រឹងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ។ សម្ដេចចាត់ទុកថា សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគនេះឯង គឺជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចក៏ពេញចិត្តផងដែរ ចំពោះពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនាពេលកន្លងមកនេះ ដែលមានការកើនឡើងជាបន្តបន្ទាប់។ អាល្លឺម៉ង់ គឺជាប្រទេសមួយ ជាដៃគូដ៏សំខាន់របស់កម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់អឺរ៉ុប ដែលកន្លងទៅទំហំពាណិជកម្មរវាងប្រទេសទាំងពីរ គឺមានរហូតដល់៣ពាន់លានដុល្លារ ហើយនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។

ជាចុងក្រោយ សម្ដេចតេជោបានជូនពរលោកជំទាវ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យ ក្នុងបេសកកម្មការងារនៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>