ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេញថ្លៃកាប់ចាក់ចុះច្រើនជំនាញព្រមានធ្វើផ្លូវឲ្យត្រូវស្តង់ដារបច្ចេកទេស

ខេត្តត្បូងឃ្មុំ: ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមានការព្រួយបារម្ភពីរឿងគម្រោងដេញថ្លៃផ្លូវ២ខ្សែដែលមានទឹកប្រាក់ជាង៥០០លានរៀល ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាស្រុកតំបែរនាព្រឹកថ្ងៃទី១៥កញ្ញា ឆ្នាំ២០២៦។ជាមួយនោះប្រធានការិយាល័យផែនការនិងវិនិយោគខេត្តព្រមានក្រុមហ៊ុនមួយដែលស្ថាបនាផ្លូវមិនត្រូវស្តង់ដារគឺមិនឲ្យរួចខ្លួននោះទេ។

សូមបញ្ជាក់ថាចំពោះលទ្ធផលនៃការដេញថ្លៃផ្លូវចំនួន២ខ្សែក្នុងនោះមាន÷
១.នៅឃុំចុងជាច ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រ តម្លៃប៉ានស្មានជាង២៦៣លានរៀលដោយមានក្រុមហ៊ុនចំនួន១៣បានចូលរួមប្រកួតប្រជែងដេញបានលើក្រុមហ៊ុន ហ៊ន់ សោភ័ណ្ឌ ក្នុងតម្លៃ៨៤លានរៀល។
២.ផ្លូវដីមួយខ្សែប្រវែង៣០៩៨ម៉ែត្រមានលូមុខកាត់ផ្លូវ៣កន្លែងនៅឃុំត្រពាំងព្រីងតម្លៃដាក់ឲ្យដេញថ្លៃជាង២៦៩ លានរៀល ដោយមានក្រុមហ៊ុនចំនួន១១ ចូលរួមប្រកួតប្រជែង ដេញបានលើក្រុមហ៊ុនឡេង ស៊ាងហុង ក្នុងតម្លៃជាង ៥៩លានរៀល។

លោកសឺង សេរីវ៉ាន់ឌី ប្រធានការិយាល័យផែនការនិងវិនិយោគខេត្តមានប្រសាសន៍ឲ្យដឹងថា តាមការពិនិត្យឯកសារក្រុមហ៊ុនដែលបានដាក់ពាក្យចូលរួមដេញថ្លៃគឺមានក្រុមហ៊ុនខ្លះបំពេញឯកសារមិនបានត្រឹមត្រូវសូមកុំឱ្យមានបែបនេះបន្តទៀត។ការប្រកួតប្រជែងដេញថ្លៃគឺគណៈកម្មការចង់បានក្រុមហ៊ុនមួយដែលដេញបានធ្វើផ្លូវមានគុណភាពតាមស្តង់ដារបច្ចេកទេសហើយទទួលបានប្រាក់ចំណេញ។
តែបើការដេញចុះច្រើនទៅហើយនោះនិងធ្វើឲ្យផ្លូវពិតជាមិនមានគុណភាពឡើយ។

លោកប្រធានរូបនេះបានបន្តថា ដល់ពេលដែលដេញចុះថោកហើយពេលស្ថាបនាផ្លូវបេតុងរួចប្អូនតែប្រាប់គណៈកម្មការដេញថ្លៃឃុំ សំខាន់ក្រុមហ៊ុនត្រូវតែអនុវត្តតាមសៀវភៅប៊ីបដោយដែកសរសៃត្រូវប្រើទំហំ៨លី
មិនឱ្យយកតូចជាងនេះទេ។តាមដែលរូបលោកដឹងមានក្រុមហ៊ុនមួយបានដេញថ្លៃផ្លូវបេតុងនៅឃុំមួយនោះក្នុងខេត្តត្បូងឃ្មុំ ពេលដែលស្ថាបនាផ្លូវមិនត្រូវស្តង់ដាហើយក្រុមហ៊ុននោះបានធ្វើតបន្ថែមទៀត ដែលរឹតតែធ្វើឲ្យផ្លូវកាន់តែអន់ចំពោះមុខនិងមានវិធានការដល់ក្រុមហ៊ុនមួយនោះមិនឲ្យរួចខ្លួនបានទេ។

ក្រុមហ៊ុនឡេង ស៊ាងហុង ដេញថ្លៃផ្លូវដីមួយខ្សែបាននៅឃុំត្រពាំងព្រីង ដោយដេញចុះថោកច្រើនបានអះអាងថារូបលោកនិងស្ថាបនាផ្លូវតាមបទដ្ឋានបច្ចេកទេសសៀវភៅប៊ីប មិនឲ្យខុសត្រង់ណាមួយនោះទេគឺមានគុណភាព។
គេរងចាំមើលពេលខាងមុខក្រុមហ៊ុនទាំងពីរ ដែលដេញថ្លៃផ្លូវចុះច្រើនបែបនេះតើគុណភាពផ្លូវពិតជាធ្វើតាមស្តង់ដារបច្ចេកទេសមែនដែរឬទេ?៕ រក្សាសិទ្ធិដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>