ព្រឹត្តិការណ៍ The International លើកទី 15 បានបិទបញ្ចប់នៅទីក្រុង Shanghai កាលពីចុងខែសីហា ដោយបានស្វែងរកឃើញម្ចាស់ជើងឯកថ្មី ព្រមទាំងផ្តល់ភាពជក់ចិត្តយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រកីឡាអ៊ីស្ពត។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងនាំលោកអ្នកទៅមើលចំណុចលេចធ្លោផ្សេងៗទៀត ដែលធ្វើឱ្យព្រឹត្តិការណ៍ប្រមូលផ្តុំកំពូលក្រុមខ្លាំងបំផុតលើពិភពលោកមួយនេះកាន់តែដក់ជាប់ក្នុងអារម្មណ៍។
ព័ត៌មានលម្អិតអំពីវគ្គជម្រុះ (តើ NAVI នៅទីណា?)
ក្រុមហ៊ុន Valve បានផ្តល់កៅអីអញ្ជើញផ្ទាល់ត្រឹមតែប្រាំពីរប៉ុណ្ណោះសម្រាប់ព្រឹត្តិការណ៍ The International 2026 ដោយទុកកៅអីចំនួនប្រាំបួនដែលនៅសល់ឱ្យប្រកួតប្រជែងតាមរយៈវគ្គជម្រុះតាមតំបន់។ វគ្គជម្រុះប្រចាំតំបន់អឺរ៉ុប គឺជាតំបន់ដែលមានការប្រកួតប្រជែងតានតឹងបំផុត ដោយក្រុម Spirit និង Vision ដែលជាក្រុមត្រូវប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្របានឡើងទៅវគ្គបន្តជាមួយក្រុម Nigma Galaxy និង HULIGANI។ កម្រិតប្រកួតប្រជែងគឺខ្ពស់ខ្លាំង រហូតដល់ក្រុមជើងចាស់ NAVI មិនអាចដណ្តើមបានកៅអីឡើងទៅលេងឡើយ។ រឿងនេះបានកើតឡើងតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីឈុតយុវជនរបស់ NAVI ធ្លាប់បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយចូលមកលេងជំនួសឈុតធំ។
រឿងអាស្រូវ TaiLung – ឱកាសមាសរបស់ Topson
កាលពីឆ្នាំមុន ក្រុម Gaimin Gladiators ធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយ ដែលឈានដល់ការត្រូវជំនួសកន្លែងនៅនាទីចុងក្រោយដោយក្រុម Yakutou Brothers។ សម្រាប់ឆ្នាំនេះ កីឡាករវ័យក្មេងសញ្ជាតិប៉េរូ Santiago “TaiLung” Aguero Gustavo បែរជាធ្លាក់ចូលក្នុងចំណុចកណ្តាលនៃភាពចម្រូងចម្រាសទៅវិញ – ពោលគឺត្រឹមតែមួយសប្តាហ៍មុនការប្រកួតចាប់ផ្តើម គេត្រូវបានសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងការឃុបឃិតកំណត់លទ្ធផលទុកជាមុន។ ក្រុម LGD Gaming មិនចង់រក្សាទុកកីឡាករដែលមានកេរ្តិ៍ឈ្មោះបែបនេះក្នុងក្រុមឡើយ ដូច្នេះពួកគេក៏បាននាំយកម្ចាស់ជើងឯកពិភពលោកពីរជំនាន់ Topias “Topson” Taavitsainen មកជំនួស។ កីឡាករជើងចាស់សញ្ជាតិហ្វាំងឡង់រូបនេះ បានទាញយកប្រយោជន៍យ៉ាងពេញទំហឹងពីឱកាសនេះ ដោយបានជួយ LGD ឱ្យឆ្លងផុតវគ្គចែកពូលជាមួយកំណត់ត្រា 3-2។ ក្រោយចប់ការប្រកួត មានពាក្យចចាមអារ៉ាមលេចឡើងថាកីឡាករ Midlane រូបនេះ អាចនឹងវិលត្រឡប់ពីការចូលនិវត្តន៍មកចូលរួមជាមួយ OG វិញ!
ភាពលេចធ្លោរបស់អឺរ៉ុប បរាជ័យរបស់ចិន និងការចាកចេញរបស់វីរបុរសកីឡាករ
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ 15 ឆ្នាំនៃព្រឹត្តិការណ៍ The International មិនមានក្រុមចិនសូម្បីតែមួយដែលអាចឡើងដល់វគ្គជម្រុះនោះទេ! រឿងនេះបានកើតឡើង ទោះបីជាការប្រកួតត្រូវបានរៀបចំឡើងនៅទីក្រុង Shanghai និងមានក្រុមតំណាងមកពីប្រទេសចិនចំនួនបីចូលរួមប្រកួត រួមមាន Xtreme Gaming, Vici Gaming និង Team Resilience ក៏ដោយ។ ផ្ទុយទៅវិញ អឺរ៉ុបខាងកើតបានបង្ហាញទម្រង់លេងដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មាន ដោយក្រុមមកពីតំបន់ CIS ទាំងបួន បានក្តោបក្តាប់យកចំណាត់ថ្នាក់កំពូលទាំងបួនប្រចាំព្រឹត្តិការណ៍ The International 2026 ទាំងស្រុង។
តាមទម្លាប់ ក្រុម និងកីឡាករនានា តែងតែដាក់កម្លាំងចិត្ត និងការតាំងចិត្តយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ រហូតដល់សម្រាប់អ្នកខ្លះ វាបានក្លាយជាព្រឹត្តិការណ៍ប្រកួតចុងក្រោយរបស់ពួកគេ។ ក្រុម Falcons បានប្រកាសជាផ្លូវការរួចហើយអំពីការចាកចេញពីវិស័យ Dota 2 ចំណែកឯ Nigma Galaxy ក៏មានពាក្យចចាមអារ៉ាមថានឹងដើរតាមគន្លងនេះដែរ ខណៈដែល Cr1t- និង Sumai បានប្រកាសផ្អាកការប្រកួតដោយគ្មានកំណត់។
ក្រុម Team Spirit, Yatoro និង Collapse – ម្ចាស់ជើងឯកបីសម័យកាលដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ
មុនព្រឹត្តិការណ៍ The International 2026 ចាប់ផ្តើម បើគិតតាមតួលេខ កីឡាករចំនួនប្រាំពីររូប និងក្រុមចំនួនបី គឺនៅតែមានឱកាសក្លាយជាម្ចាស់ជើងឯកបីសម័យកាល។ ទោះជាយ៉ាងណាក្តី OG មិនអាចសូម្បីតែឆ្លងផុតវគ្គចែកពូលរបស់ខ្លួន ចំណែកឯក្រុម Team Liquid ត្រូវបានធ្លាក់ចេញត្រឹមវគ្គប្រាំបីក្រុមចុងក្រោយ ខណៈឱកាសឈ្នះរបស់ Team Spirit មើលទៅហាក់ដូចជាស្តួចស្តើងបំផុត។
សូមពិចារណាដោយខ្លួនឯងចុះ៖ ក្រុមរបស់ “ស្តេចត្រាញ់” Yatoro បានចាញ់ក្រុមរបស់ “ព្រះអង្គម្ចាស់” Satanic ដល់ទៅពីរដង – លើកទីមួយក្នុងវគ្គចែកពូល និងលើកទីពីរនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែលើ។ Spirit បានឈានចូលវគ្គផ្តាច់ព្រ័ត្រទាំងអស់កម្លាំង៖ ដំណើរឆ្លងកាត់ខ្សែក្រោម បានបង្ខំឱ្យក្រុមនេះត្រូវលេងច្រើនជាងក្រុម Vision ចំនួនពីរប្រកួត ដោយ Spirit បានយកឈ្នះគូប្រជែងសត្រូវស៊ីសាច់ហុតឈាមរបស់ខ្លួនគឺ Yandex នៅការប្រកួតចុងក្រោយ។ យ៉ាងណាមិញ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ជក់ចិត្ត ក្រុមនាគរាជ Dragons, Yatoro និង Collapse បានឆក់យកជ័យជម្នះនៅក្នុងហ្គេមកាត់សេចក្តីទីប្រាំ ដើម្បីក្លាយជាម្ចាស់ជើងឯកពិភពលោក Dota 2 បីសម័យកាលដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ។
កំណត់ត្រាថ្មីៗនៃព្រឹត្តិការណ៍ The International 2026
ព្រឹត្តិការណ៍ជើងឯកពិភពលោក Dota 2 World Championship គឺជាការប្រកួតកីឡាអ៊ីស្ពតដែលមានអ្នកទស្សនាច្រើនបំផុតលំដាប់ទីពីរក្នុងខែសីហា ដោយមានអ្នកទស្សនាក្នុងពេលដំណាលគ្នាកើនឡើងដល់ជិត 1.8 លាននាក់ (ព្រឹត្តិការណ៍ MLBB Mid Season Cup 2026 ឈរនៅលេខរៀងទីមួយដែលមានចំនួន 1.9 លាននាក់)។ នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រហ្គេម Dota 2 មានចំនួនអ្នកលេងក្នុងពេលតែមួយលើសពីមួយលាននាក់ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ 2022 មក។ ប្រាក់រង្វាន់សរុបនៃព្រឹត្តិការណ៍ TI15 បានកើនឡើងដល់ 3.9 លានដុល្លារ – ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំ ចាប់តាំងពីទម្រង់រកប្រាក់ចំណូលត្រូវបានផ្លាស់ប្តូរមក។
បើតាមអ្នកជំនាញកីឡាអ៊ីស្ពតរបស់ 1xBet លទ្ធផលទាំងនេះបានបង្ហាញពីចំណុចសំខាន់បំផុតមួយ៖ គឺចំណាប់អារម្មណ៍លើ Dota 2 មិនត្រឹមតែនៅមានស្ថិរភាពរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងកើនឡើងទៀតផង។ ដូច្នេះ យើងអាចរំពឹងទុកថានឹងមានវត្តមានកីឡាករចំណូលថ្មីពោរពេញដោយទេពកោសល្យកាន់តែច្រើន ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើបជក់ចិត្ត និងម្ចាស់ជើងឯកថ្មីៗជាបន្តបន្ទាប់ទៀត!




