ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការអនុវត្ត “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ ២០២៥-២០៣០” ដើម្បីបង្ការកុំឱ្យកើតជំងឺ

រាជធានីភ្នំពេញ៖អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

អនុសាសន៍របស់សម្តេចធិបតី
១. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការអនុវត្ត “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ ២០២៥-២០៣០” ដើម្បីបង្ការកុំឱ្យកើតជំងឺ, ស្វែងរកជំងឺទាន់ពេល, ធ្វើរោគវិនិច្ឆ័យបាន ច្បាស់លាស់, ព្យាបាលជំងឺបានត្រឹមត្រូវ, និង ថែទាំអ្នកជំងឺបានគត់មត់ ប្រកបដោយ គុណភាព ប្រសិទ្ធភាព និរន្តរភាព និង សមធម៌ ។
២. ក្រសួងសុខាភិបាល ត្រូវបន្តលើកកម្ពស់គុណភាពសវាសុខាភិបាល ជាពិសេស នៅថ្នាក់ មូលដ្ឋាន ដោយត្រូវពង្រឹងអភិបាលកិច្ច នៃមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក ក្នុងការ ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយ គុណភាព សីលធម៌វិជ្ជាជីវៈ និង ការ ទទួលខុសត្រូវខ្ពស់, ព្រមទាំង ត្រូវលើកកម្ពស់សមត្ថភាពមន្ទីរពេទ្យខេត្ត ឱ្យមានសមត្ថ- ភាពខ្ពស់, ប្រហាក់ប្រហែលនឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ក្នុងការពិនិត្យសុខភាព ព្យាបាលជំងឺ និង ផ្តល់សេវាសុខាភិបាល ប្រកបដោយ ភាពស័ក្ដិសិទ្ធ ប្រសិទ្ធភាព និង និរន្តរភាព ។
៣. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបាន ច្បាស់លាស់ ដើម្បីគាំទ្រដល់ការរៀបចំ និង ការអនុវត្តគោលនយោបាយ ដោយត្រូវរៀបចំ ឱ្យមានគោលការណ៍ណែនាំបច្ចេកទេស, អនុលោមភាពតាមឧត្តមានុវត្តន៍អន្តរជាតិ, និង ពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការ គ្រប់គ្រងប្រតិបត្តិការ, ការបម្រើសេវា, ព្រមទាំង ការបង្ការ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ និង ការព្យាបាល ជំងឺមហារីក ប្រកបដោយ គុណភាព និង សុវត្ថិភាព ។

៤. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ឱ្យ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាថែទាំ និង ព្យាបាលជំងឺមហារីក ប្រកបដោយ គុណភាព និង សីលធម៌វិជ្ជាជីវៈ តាមរយៈ ការសិក្សារៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ ឯកទេសគ្រប់កម្រិត, ទាំងជំនាញវេជ្ជសាស្ត្រ និង អមវេជ្ជសាស្ត្រ ។

៥. ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកទាំងអស់ របស់មន្ទីរពេទ្យ ហ្លួង ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើរ និង ខ្លាំងក្លាថែមទៀត ដើម្បីបង្ហាញ នូវសុច្ឆន្ទៈ សមត្ថភាព និងប្រសិទ្ធភាពការងារដើម្បីលើកកម្ពស់ការផ្តល់សេវាសុខាភិបាល ផ្នែកព្យាបាលជំងឺមហារីក ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>