ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំរុញឲ្យបង្កើតផ្ទះកំណើតសម្ដេចតេជោជាសារមន្ទីរនៅពាមកោះស្នាក្នុងការលើកកម្ពស់ទេសចរណ៍

ខេត្តកំពង់ចាម: “លំនៅដ្ឋានរបស់សម្ដេចតេជោសែន ស្ថិតនៅឃុំពាមកោះស្នាស្រុកស្ទឹងត្រង់ ត្រូវរៀបចំឲ្យទៅជាសារៈមន្ទីរមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកមើលកម្សាន្ត។”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងឱកាសប្រកាសដាក់ឲ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាមឆ្នាំ២០២៦-២០៣០ ដោយធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៦ ជាមួយនោះមានការចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា: ជាការពិតប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមគឺមានគំនិតច្នៃប្រឌិតទាំងវិស័យកសិកម្មឧស្សាហកម្ម ពេលដែលចេញពីស្រុកកំណើតទៅរស់នៅខេត្តផ្សេងគឺបានយកចំណេះដឹងទៅបង្រៀនដល់អ្នកផ្សេងហើយចេះដឹងក្នុងការប្រកបរបរផ្សេងៗដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
ជាមួយនោះត្រូវតែយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាផ្សេងៗ ត្រូវគិតពីកត្តាសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនពលរដ្ឋធ្វើយ៉ាងណាឲ្យការរស់នៅរបស់ពួកគាត់ធានាបានល្អមិនមានការរំខានណាមួយ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្ទាប់ថា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ក្នុងនោះខេត្តកំពង់ចាមបានបើកការដ្ឋានសាងសង់ផែបណ្ដែតទឹកនៅមាត់ទន្លេក្រុងកំពង់ចាម ជិតស្ពានគីហ្ស៊ុណា ដោយធ្វើឱ្យមានលក្ខណៈធំទូលាយងាយស្រួលដល់កប៉ាល់ដឹកអ្នកទេសចរណ៍បរទេស មកចូលចត ព្រមទាំងមានអាហារដ្ឋាននៅលើផែបែបទំនើបក្នុងការទាក់ទាញអ្នកទេសចរណ៍។ អាជ្ញាធរខេត្តមានគម្រោងរៀបចំបង្កើតសួនតេជោធិបតី ស្ថិតនៅមាត់ទន្លេ ដោយចាប់ពីចំណុចក្រោមស្ពានរហូតដល់មុខវត្តដីដុះ ពេលដែលចេញជារូបរាងហើយនោះគឺមានអ្នកលក់ដូរនៅពេលរាត្រី ហើយអាចធ្វើដូចនៅរាជធានីភ្នំពេញសម្រាប់ភ្ញៀវដើរកំសាន្តនៅពេលយប់តាមដងទន្លេ ដោយមិនអនុញ្ញាតឲ្យរថយន្តបើកមកចូលតាមដងផ្លូវមួយខ្សែនេះទេ។ សព្វថ្ងៃកំពុងតែបង្កើតសួនទន្លេអ៊ំ ពេលស្ថាបនារួចរាល់និងដាក់ទឹកឲ្យពេញព្រមទាំងមានរូបជិះកំសាន្តលេងនៅជាប់វិមានឯករាជ្យក្រុងកំពង់ចាម មានកន្លែងហាត់ប្រាណដែលមានភាពស្រស់ស្អាតទាំងនេះគឺជាផ្នែកមួយក្នុងការទាក់ទាញវិស័យទេសចរណ៍។

ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ឲ្យដឹងដែរថា ខេត្តកំពង់ចាមជាខេត្តមួយនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញហើយមានផ្លូវជាតិលេខ៦និងលេខ៧ ដែលអាចធ្វើដំណើរបានដោយងាយស្រួលរហ័សទាន់ចិត្តចំណេញពេលវេលា ។ដោយចំណាយពេលមួយម៉ោងកន្លះប៉ុណ្ណោះ ក្នុងការធ្វើដំណើរពីភ្នំពេញមកកំពង់ចាម។មួយទៀតការធ្វើដំណើរតាមផ្លូវទឹកមានភាពងាយស្រួលដោយចំណាយថវិកាតិច ហើយអ្នកទេសចរណ៍អាចគយគន់មើលទេសភាពតាមដងទន្លេ។ព្រមទាំងឃើញទិដ្ឋភាពការធ្វើដំណើរតាមផ្លូវថ្នល់មានយានយន្តគ្រប់ប្រភេទបើកឆ្លងកាត់ទៅវិញទៅមក។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមត្រូវតែគិតគូរនិងយកចិត្តទុកដាក់ធ្វើយ៉ាងណាទំនាក់ទំនងជាមួយអ្នកផលិតភាពយន្តបរទេសឲ្យមកថតនៅតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ចាម យកទៅផ្សព្វផ្សាយនៅប្រទេសគេដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យមកកំសាន្តតាមរមណីយដ្ឋាននិងប្រាសាទបុរាណនានាក្នុងខេត្តកំពង់ចាម ។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>