នៅថ្ងៃនេះ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍បានប្រកាសថា គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើត ឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់កិច្ច ប្រជុំលើកទី១របស់ខ្លួន ជាមួយប្រទេសកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។
កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សា ដែលបានអនុវត្តវិធីសាស្ត្រ ដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ។ គណៈកម្មការផ្សះផ្សានឹងបន្តទទួល បានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីសំណាក់កម្ពុជា។
ក្នុងអំឡុងពេលកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ីហស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការ ប្រព្រឹត្តិទៅនៃដំណើរការផ្សះផ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា គោលបំណងចម្បង របស់កម្ពុជា គឺដើម្បីសម្រេចបាននូវដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។
ឯកឧត្តមក៏បានលើកអំពីបំណងរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសន្ធិសញ្ញាមួយជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា ដើម្បីកំណត់ព្រំដែនសមុទ្រមួយដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឬកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍរួម និងការបែងចែកធនធានដោយ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ។
សមធម៌ ខណៈពេលរង់ចាំការសម្រេចកិច្ចព្រមព្រៀងលើព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាន នូវជម្រើសទាំងនេះ កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការផ្សះផ្សារៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដែលអាច ប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោម ការបរទេសនិងសហបតិប *
គណៈកម្មការផ្សះផ្សារំពឹងថានឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀតជាមួយកម្ពុជា និងថៃ ក្នុងរយៈ ពេលប៉ុន្មានខែខាងមុខនេះ។
កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមដោយស្ថាបនា និងដោយសុឆន្ទៈ ក្នុងគោល បំណងឈានទៅរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររវាងភាគីទាំងពីរ រួមទាំងការអភិវឌ្ឍធនធានថាមពលនៅក្នុងតំបន់ដែលមានការទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ ប្រទេសទាំងពីរ។
កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋ ដោយសន្តិវិធី ហើយកម្ពុជាចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ និងមានទំនុកចិត្ត ពេញលេញលើដំណើរការផ្សះផ្សានេះ។រក្សាសិទ្ធិដោយ ៖សុទ្ធលី








