ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈតការអចិន្ត្រៃយ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាជាមួយកម្ពុជា និងថៃ

តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាជាមួយកម្ពុជា និងថៃ។

តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA)បានលើកឡើងពីសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំ របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន បានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ថា «កម្ពុជា និងថៃ នឹងទទួលបានអត្ថប្រយោជន៍ពីការដោះស្រាយដោយយុត្តិធម៌ និងយូរអង្វែង ដែលត្រូវបានព្រមព្រៀងគ្នាជាមួយនឹងការណែនាំរបស់អ្នកផ្សះផ្សាអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ»។ ឯកឧត្តមបានកត់សម្គាល់បន្ថែមទៀតថា បានមើលឃើញដំណើរការផ្សះផ្សានេះជាមធ្យោបាយមួយដើម្បីកសាងទំនុកចិត្តឡើងវិញ មិនមែនជាទម្រង់នៃការកើនឡើងនៃភាពតានតឹងនោះទេ។ ដោយសម្លឹងមើលទៅមុខ ឯកឧត្តមបានថ្លែងថាគោលបំណងសំខាន់គឺដើម្បីសម្រេចបាននូវដំណោះស្រាយដែលបម្រើអោយប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នានៅក្នុងតំបន់។ ដោយឡែក ឯកឧត្តម ស៊ីហាសាក់ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ នៅក្នុងសេចក្តីថ្លែងការណ៍បើករបស់លោក បានមានប្រសាសន៍ថា ការផ្សះផ្សាអាចជួយភាគីទាំងពីរក្នុងការកំណត់អត្តសញ្ញាណនូវចំណុចរួម បង្រួមជំហរផ្លូវច្បាប់ដែលមានភាពខុសគ្នា និងចរចារកមធ្យោបាយដើម្បីឆ្ពោះទៅមុខ។ ឯកឧត្តមបានថ្លែងបន្ថែមទៀតថាប្រទេសថៃបានចូលរួមក្នុងការផ្សះផ្សានេះដោយសុច្ឆន្ទៈ ដោយយកចិត្តទុកដាក់យ៉ាងពេញលេញចំពោះបទប្បញ្ញត្តិនៃ UNCLOS និង ដោយមានទំនុកចិត្តលើឯករាជ្យភាព ភាពមិនលំអៀង និងជំនាញរួមរបស់គណៈកម្មការនេះ។ ដោយសម្លឹងមើលទៅមុខ ឯកឧត្តមបានបន្ថែមថា ប្រទេសថៃត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងដំណើរការនេះដោយស្ថាបនា ដោយមានគោលបំណងដែលអាចសម្រេចទៅបានដោយមានជំនួយពីគណៈកម្មការ នូវដំណោះស្រាយដែលបានចរចានិងប្រកបដោយសមធម៌។បន្ទាប់ពីសេចក្តីថ្លែងការណ៍បើក ភាគីនីមួយៗបានធ្វើបទបង្ហាញសំខាន់ៗ និងបានចូលរួមក្នុងការប្រជុំទ្វេភាគីជាមួយគណៈកម្មការក្នុងភាពសម្ងាត់ ដោយដោះស្រាយប្រវត្តិនៃជម្លោះ និងបញ្ហាដែលត្រូវពិចារណាក្នុងដំណើរការផ្សះផ្សា។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការបានកោះប្រជុំបន្ថែមជាមួយភាគីនានាផងដែរ។ សម្រាប់ជំហានបន្ទាប់ គណៈកម្មការផ្សះផ្សា និងភាគីទាំងពីរ នឹងបន្តការចូលរួមរបស់ពួកគេលើបញ្ហាដែលបានបង្ហាញ ហើយនឹងរៀបចំកិច្ចប្រជុំបន្ថែមទៀត ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងប៉ុន្មានខែខាងមុខ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>