ភ្នំពេញ: សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឧត្តរមានជ័យ កាលពីថ្ងៃទី ១៤ ខែ កញ្ញា បានសម្រេច ដោះលែង លោកប៉ែន នួន អាយុ ៤៩ ឆ្នាំ ជាចាងហ្វាង និង ជានាយកសារព័ត៌មានគេហទំព័រស្រទាប់យុវវ័យ បន្ទាប់ពី ការសាកសួរចម្លើយ របស់គាត់ ត្រូវបានបញ្ចប់ ជាប់ពាក់ព័ន្ធនឹង ការរាយការណ៍ព័ត៌មាន របស់គាត់ អំពីបទល្មើសព្រៃឈើ ដោយមាន ភ្ជាប់រូបថត របស់ថ្នាក់ដឹកនាំ នៃ កងរាជអាវុធហត្ថខេត្ត និង អភិបាលខេត្ត ឧត្តរមានជ័យ ។
ការដោះលែង លោកប៉ែន នួននេះ ត្រូវបានធ្វើឡើង បន្ទាប់ពី គាត់បាន ទទួលស្គាល់ អំពី កំហុសឆ្គង អំពី អត្ថបទរាយការណ៍ របស់ ខ្លួន ជាប់ទាក់ទងនឹង បទល្មើសព្រៃឈើនៅ ក្នុងខេត្តឧត្តរមានជ័យ ហើយបាន យល់ព្រម លុបចោល សេចក្តីរាយការណ៍ និង រូបថត របស់ ថ្នាក់ដឹកនាំខេត្ត ដែល គាត់ បាន ចុះផ្សាយ អម នៅក្នុង អត្ថបទរាយការណ៍របស់ គាត់ កាលពី អំឡុងខែ កក្កដា ឆ្នាំ ២០២៦ នោះ។
សូមរំលឹកថា: លោកប៉ែន នួនន
ត្រូវបានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យនាំខ្លួន ពីគេហដ្ឋានរបស់លោកនៅភូមិរំចេកកណ្តាល ស្រុកអន្លង់វែង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កាលពីថ្ងៃ ទី ១៣ ខែ កញ្ញា បន្ទាប់ពី គាត់ ត្រូវកោះហៅ ចំនួន២ ដង ដើម្បី ឱ្យចូលខ្លួន បំភ្លឺ កងរាជអាវុធហត្ថខេត្ត ជាប់ពាក់ព័ន្ធនឹង សេចក្ដីរាយការណ៍របស់គាត់ កាលពីខែ កក្កដា៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





