ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោសកម្ម របស់ប្រធានគណបក្សភ្លើងទៀន គឺលោកទាវ វណ្ណុល ដោយបង្គាប់ឱ្យគាត់ ត្រូវបង់ប្រាក់ថ្លៃជម្ងឺចិត្ត ជាង ១,៥ លានដុល្លារអាមេរិក ទៅ ក្រុមមេធាវី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ពីបទ បរិហារបង្កាច់កេរ្តិ៍ !

ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពី រសៀលថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៦នេះ បានធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើង ទៀន ពាក់ព័ន្ធនឹងបទល្មើស បរិហារបង្កាច់កេរ្តិ៍  ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រព្រឹត្តតាម សារព័ត៌មាន និង បណ្តាញសង្គមហ្វេសប៊ុក។

បន្ទាប់ពីបញ្ចប់ការដេញដោញ នៅក្នុងអង្គសវនាការ,  សាលាឧទ្ធរណ៍ ភ្នំពេញ ក៏បាន ប្រកាសសាលដីកា ដោយសម្រេច តម្កល់ទោសកម្ម របស់់ទាវ វណ្ណុល រក្សាទុកជា បានការដែល តែបើក ផ្លូវឱ្យលោក ធ្វើបណ្ដឹងសារទុក្ខ ទៅកាន់ តុលាការកំពូល ក្នុង រយៈ១ ខែ ដោយគិត ចាប់ពីថ្ងៃប្រកាសសាលដីកានេះ តទៅ។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បានថ្លែងនៅក្នុង អង្គសវនាការថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ទាវ វណ្ណុល  ភេទ ប្រុស អាយុ ៧២ ឆ្នាំ ជនជាតិអាមេរិក ដើមកំណើតខ្មែរ
ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ សម្រេចផ្តន្ទាទោស ដោយពិន័យគាត់ ជាប្រាក់ ចំនួន ១០លានរៀល (ប្រមាណ ២៥០០ ដុល្លារអាមេរិក) សម្រាប់ដាក់ជាថវិកាជាតិ និង បង្គាប់ឱ្យ គាត់ត្រូវបង់ប្រាក់ ចំនួន 6000 លានរៀល (ប្រមាណ ១,៥ លានដុល្លារអាមេរិក) ទៀត ទៅ មេធាវីការពារ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាង ឱ្យភាគីដើមបណ្ដឹងរដ្ឋប្បវេណី  សម្រាប់ថ្លៃ ព្យសនកម្ម នៃ ការប៉ះពាល់ កេរ្តិ៍ឈ្មោះ  និង កិត្តិយស របស់ថ្នាក់ដឹកនាំជាតិ និង រាជរដ្ឋាភិបាលកម្ពុជា។

តុលាការក៏បានចេញ ដីកាបង្កក អចលនវត្ថុ (ផ្ទះ និង ដីធ្លី) របស់គាត់ ចំនួន បី កន្លែង (០៣ ប្លង់) ដែលមាន តម្លៃប្រហែល ១,៥ លានដុល្លារអាមេរិក ផងដែរ។

ជនជាប់ចោទ ឈ្មោះ ទាវ វណ្ណុល ត្រូវបានជាប់ចោទពីបទ: បរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តទៅកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និង ប្តឹងដោយ មេធាវីការពារក្តី រាជរដ្ឋាភិបាលកម្ពុជា។

តែ ជនជាប់ ទាវ វណ្ណុល បានប្តឹងជំទាស់នឹងខ្លឹមសារទាំងមូល នៃ សេចក្តីសម្រេច (សាលក្រម)របស់តុលាការរាជធានីខេត្ត ទៅកាន់ តុលាការឧទ្ធរណ៍ភ្នំពេញ។

ពាក់ព័ន្ធនឹង សេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍ខាងលើនេះ,  លោកទាវ វណ្ណុល បានថ្លែងប្រាប់ ក្រុមអ្នកយកព័ត៌មាន នៅខាងក្រៅ អគារតុលាការឧទ្ធរណ៍ ភ្នំពេញថា:  សេចក្តីសម្រេចរបស់តុលាការនេះ គឺ អយុត្តិធម៌ណាស់ សំរាប់រូប លោក ដែលជាអ្នកនយោបាយប្រឆាំង ហើយលោកមិន អាចទទួលយកបានទេ។

លោកវណ្ណុល បានបន្ថែមថា: លោកនឹងបន្តប្តឹងសារទុក្ខ ទៅកាន់តុលាការកំពូលទៀត ដើម្បីស្វែងរកយុត្តិធម៌ សម្រាប់រូបលោក៕  រក្សាសិទ្ធិគ្រប់យ៉ាងដោយCEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>