ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត​​​​ អញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង

ខេត្តកំពង់ឆ្នាំង៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC”ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ កញ្ញា ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវបង្កើតភាពជឿជាក់ សម្រាប់អ្នកវិនិយោគ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖«ជាក់ស្ដែង, ចំណែកនៃវិស័យឧស្សាហកម្មក្នុង ផ.ស.ស មានប្រមាណ ១២,៦% នៅឆ្នាំ ១៩៩៣ ឥឡូវយើងកើនរហូតទៅដល់ ៤២,៣% ក្នុងឆ្នាំ ២០២៥ ជាមួយនឹងនិន្នាការបន្តកើនឡើង។ សម្ដេចបន្តថា រាជរដ្ឋាភិបាលសម្រេចបានជោគជ័យបន្តបន្ទាប់ក្នុងការធ្វើបរិវត្តកម្មវិស័យឧស្សាហកម្មពីឧស្សាហកម្មពឹងផ្អែកចំបងលើកម្លាំងពលកម្មទៅជាឧស្សាហកម្មដែលប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យាកាន់តែខ្ពស់។

សម្ដេចធិបតី ការកកើតច្រើននូវរោងចក្រសហគ្រាសក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាការបង្កើតការងារនោះទេ តែជាការផ្ទេរជំនាញពិតប្រាកដ (សញ្ញាឃើញ) ដល់កូនខ្មែរ និងជាការបង្កើតធនធានកម្ពុជាឱ្យមានភាពធន់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ជាង ៣ទសវត្សរ៍មកនេះ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានប្រែប្រួលពីប្រទេសដែលពឹងផ្អែកស្ទើទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណីទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និងរឹងមាំដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃខ្ពស់តាមរយៈការដាក់ចេញ និងអភិវឌ្ឍយ៉ាងសកម្មឱ្យទាន់ពេលនូវគោលនយោបាយត្រឹមត្រូវមុតស្រួច និងចំទិសដៅ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា វិស័យឧស្សាហកម្មកម្ពុជា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុន និងរោងចក្រចំនួន ៣៣៥៧ រោងចក្រ ដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ នៅតាមបណ្ដារាជធានី ខេត្តទាំង ២៥ របស់កម្ពុជា ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១,៣ លាននាក់ ក្នុងនោះស្រ្ដីជាង ៩០ម៉ឺននាក់ ភាគច្រើននៅក្នុងវិស័យកម្មន្តសាល វាយនភណ្ឌ ដែលមានទុនសរុប ២៨ពាន់លានដុល្លារ កើនឡើងជាង ៦០០០ពាន់លានដុល្លារ ស្មើនឹង ២៨,៨២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន ១០ រោងចក្រពុំទាន់ដំណើរការចំនួន ២ និងមានគម្រោង រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងស់រោងចក្រ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ ក្នុងនោះទុនវិនិយោគសរុបក្នុងស្រុក ២៨% និងទុនវិនិយោគពីបរទេសសរុប ៧២% ដោយបានបង្កើតការងារសរុប ២៧៧៤ កន្លែងរក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>