ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ០២នាក់ ដែលរត់ចេញពីតុលាកាខេត្តកំពង់ស្ពឺ មូលហេតុសុំសមត្ថកិច្ចទៅបន្ទប់ទឹក រួចរត់គេចខ្លួនតែម្តង មកដល់ពេលនេះឃាត់ខ្លួនបាន០១នាក់ហើយ

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមជម្រាបសាធារណជនមេត្តាជ្រាបថា៖ពាក់ព័ន្ធករណីជនសង្ស័យ ២នាក់ ដែលបានផ្លោះលួចរត់ចេញពីក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ពេលសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនទៅអយ្យការ ដើម្បីសាកសួរតាមនីតិវិធី។ ជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌ ២នាក់ ដែលបានរួចរត់គេចខ្លួនផ្លោះរបងចេញពីសាលាដំបូងខេត្ត កំពង់ស្ពឺ កាលពីវេលាម៉ោងប្រមាណជា ១០និង០០នាទីព្រឹក នោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលបានសហការ និងតាមប្រមាញ់ចាប់បានម្នាក់ក្នុងចំណោម ២នាក់ ឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ ពាក់ព័ន្ធបទប៉ុនប៉ង លួចទ្រព្យសម្បត្តិ រីឯឈ្មោះ ឡេង កែវ ភេទប្រុស អាយុ ២៧ឆ្នាំ ពាក់ព័ន្ធបទលួច សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវ តាមចាប់។

ជនសង្ស័យដែលបានលួចផ្លោះរបងចេញមកខាងក្រៅសាលាដំបូងខេត្ត ដោយមូលហេតុបានសុំសមត្ថកិច្ច ទៅបន្ទប់ទឹករួចបានរត់គេចខ្លួនតែម្តង។ ជុំវិញករណីខាងលើនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាន បើកការស្រាវជ្រាវបន្ទាន់ដោយបានការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ ដើម្បីពិនិត្យលើករណីនេះ។ ជាក់ស្តែងជនសង្ស័យដែលសមត្ថកិច្ចតាមចាប់បាន (ឈ្មោះ វ៉ាន់ វុទ្ធី) និងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី។

ជនសងស័យទាំង0២រួមមាន:
១.ឈ្មោះ ឡេង កែវ (ប៉ោង) ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំ ស្រុកសាមគ្គីមុនីជ័យ (ឆ្លេីយសារភាព ថាធ្លាប់ធ្វេីសកម្មភាពលួចមាន់ប្រជាពលរដ្ឋបាន៦លេីក)

២.ឈ្មោះ វ៉ាន់ វុទ្ធី (ហៅវ៉ិច) ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្មីទម្លាប់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ (ឆ្លេីយសារភាព ធ្លាប់ធ្វេីសកម្មភាពលួច ទូរស័ព្ទ .មាន់. អង្ករ និងសម្ភារ:ផ្សេងៗជាច្រេីន ) ។
មុខសញ្ញាសង្ស័យទាំងពីរជាមុខសញ្ញាដែលប្រេីប្រាស់គ្រឿងញៀនទាំងបំពានផងដែរ។ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>