ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការចោទប្រកាន់មេឃុំព្រែកខ្សាច់ និង គូកន ៣នាក់ ជាប់ ពាក់ព័ន្ធការរៀបចំទីតាំងឱ្យក្រុមឆបោកតាមអនឡាញ និង អំពើសូកប៉ាន់ ?

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការស៊ីសំណូក សូកប៉ាន់ និងការសមគំនិតរៀបចំ ឬដឹកនាំទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ហើយក្រោយការស៊ើបអង្កេត ACU បានបញ្ជូនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក រៀម រុំ ជាមេឃុំព្រែកខ្សាច់ ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។

បទចោទប្រកាន់លើលោក រៀម រុំ ត្រូវបានអយ្យការយោងតាមមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា២៩ និងមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ មាត្រា៦ និងមាត្រា៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ចំណែកលោក ជា វាសនា និ
ងលោក ជា សុទ្ធ ហៅ ម៉េង ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើស៊ីសំណូក សមគំនិតក្នុងការរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមគំនិតក្នុងអំពើសម្អាតប្រាក់ តាមបទប្បញ្ញត្តិច្បាប់ដូចគ្នា។

អយ្យការបានបញ្ជាក់ថា លោក ជា វាសនា ត្រូវបានឃាត់ខ្លួន ខណៈលោក ជា សុទ្ធ ហៅ ម៉េង កំពុងជាប់ឃុំ។

ដោយឡែក លោក ចាង ចៀនឈាំង (ZHANG JIAN QIANG) ហៅ ឆៃ យ៉ូវយៀន (Cai You Yuan) ហៅ ត្រង៉ោល ជាជនជាតិចិន និងបក្ខពួកដែលកំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។

ជនសង្ស័យជនជាតិចិន និងបក្ខពួក ត្រូវបានចោទប្រកាន់តាមមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ មាត្រា៥ មាត្រា៦ និងមាត្រា៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>