ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ត្រូវបានព្រះមហាក្សត្រលើកលែងទោស ក្នុងសំណុំរឿងពុករលួយ !!

ភ្នំពេញ៖ លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ដែលត្រូវបាន តុលាការផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល ០៧ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោស តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

លោក គ្រុយ លឹមហេង ភេទប្រុស កើតឆ្នាំ១៩៧៤ ត្រូវបានលើកលែងទោសតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២៦/៧២០ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ព្រះរាជក្រឹត្យនេះបានយោងទៅលើសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៩៧ក្រIV «សស» ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ភ្នំពេញ និងសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៣៣៦ I ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។

លោក គ្រុយ លឹមហេង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួននៅចុងឆ្នាំ២០១៩ និងត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ខណៈលោកកំពុងបំពេញការងារជាអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ។

បន្ទាប់ពីដំណើរការនីតិវិធីតុលាការ នៅខែតុលា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោក គ្រុយ លឹមហេង ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និង ពិន័យជាប្រាក់ចំនួន១០លានរៀល។

សំណុំរឿងនេះបានបន្តឆ្លងកាត់ដំណាក់កាលប្តឹងឧទ្ធរណ៍ និងតុលាការកំពូល ហើយសាលដីកាព្រហ្មទណ្ឌស្ថាពរត្រូវបានចេញនៅឆ្នាំ២០២២ មុនពេលលោកទទួលបានការលើកលែងទោសតាមព្រះរាជក្រឹត្យនៅខែកក្កដា ឆ្នាំ២០២៦៕ រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>