ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង លេីកទឹកចិត្ត​ឱ្យអ្នកវិនិយោគពីក្រៅប្រទេស មកវិនិយោគស្របច្បាប់​ ឱ្យបានច្រើនបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារីកចំរើន

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លេីកទឹកចិត្ត​ឱ្យអ្នកវិនិយោគពីក្រៅប្រទេស មកវិនិយោគស្របច្បាប់​ ឱ្យបានច្រើនបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារីកចំរើន និងធ្វើឱ្យមានកំណើនទេសចរណ៍នៅកម្ពុជាកើនឡើងមួយកម្រិតថែមទៀត។
ឯកឧត្ដមមានប្រសាសន៌បែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈឯកឧត្តមនិងឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធផ្លូវការសណ្ឋាគារឡាវីអា (LAVIA HOTEL) ដែលមានទីតាំង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៌ថា៖ ការបង្កើតឱ្យមានសណ្ឋាគារឡាវីអា (LAVIA HOTEL) នៅរាជធានីភ្នំពេញនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រយ៉ាងពេញទំហឹង ជាមួយនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពឱ្យបានល្អចំពោះការវិនិយោគទាឱងអស់។ នេះជាសញ្ញាមួយក្នុងការទាក់ទាញទេសចរណ៍ឱ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញក៏ដូចជានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ រក្សាបានកំណើនសេដ្ឋកិច្ចជាតិ ទាក់ទាញភ្ញៀវទេសចរណ៍និងការវិនិយោគ ព្រមទាំងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យលើគ្រប់វិស័យបន្ថែមទៀត យើងគ្រប់គ្នាត្រូវរួមគ្នារក្សាឱ្យបានសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមសូមឱ្យជួយផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគឱ្យបានច្រើន មកបោះទុន​វិនិយោគស្របច្បាប់​នៅកម្ពុជា ហេីយ​រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការ​គាំទ្រ​ជានិច្ច​។
លោក លី យីងអាន អគ្គនាយកក្រុមហ៊ុន លី អាន អិមស៊ី ឯ.ក បានឱ្យដឹងថា៖ សណ្ឋាគារឡាវីអា (LAVIA HOTEL) ជាសណ្ឋាគារផ្កាយ៤ មានបន្ទប់គេងចំនួន ៧៩បន្ទប់ មានភោជនីដ្ឋាន សាលសន្និសីទ កន្លែងជប់លៀង មានស្កាយបា ស្ទីមនិងអាងហែលទឹក ប្រកបដោយប្រណិតភាព។
លោក លី យីងអាន បានបន្តថា៖ ការបង្កើតឱ្យមានសណ្ឋាគារឡាវីអា (LAVIA HOTEL) គឺពិតជាបានចូលរួចចំណែក ក្នុងការលើកស្ទួយ វិស័យទេសចរណ៍នៅកម្ពុជា ហើយក៏ជួយបង្កើតការងារឱ្យប្រជាពលរដ្ឋកម្ពុជាផងដែរ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>