ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ៖កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និង បារាំង (AFD) នឹងបន្តមានភាពរឹងមាំ សកម្ម និងប្រកបដោយ ប្រសិទ្ធភាពកាន់តែខ្ពស់ថែមទៀត

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីLaetitia HABCHI នាយិការថ្មីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ប្រចាំនៅកម្ពុជា ក៏ដូចជាជួបជម្រាបលាលោកស្រី Sandrine BOUCHER អតីតនាយិការ នៃ AFD ប្រចាំនៅកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា, នៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

បារាំង គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងមានប្រវត្តិសហប្រតិបត្តិការយូរអង្វែងជាមួយកម្ពុជា តាមរយៈ ការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍, ឥណទានសម្បទាន, ជំនួយឥតសំណង, ជំនួយបច្ចេកទេស, និងជំនាញ ការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ។ ទន្ទឹមនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តចំពោះ លោកស្រី Laetitia – HABCHI ក្នុងឱកាសចាប់ផ្ដើមបំពេញបេសកកម្មថ្មីនៅកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់លោកស្រី កិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និង បារាំង (AFD) នឹងបន្តមានភាពរឹងមាំ សកម្ម និងប្រកបដោយ ប្រសិទ្ធភាពកាន់តែខ្ពស់ថែមទៀត កម្ពុជាកំពុងបន្តផ្តោតលើការពង្រឹងភាពធន់សេដ្ឋកិច្ច ការបង្កើនភាព ប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស ការកែ ទម្រង់ហិរញ្ញវត្ថុសាធារណៈ និងបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រដល់ការសម្រេចគោលដៅក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាព ។

លោកស្រី Laetitia HABCHI ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលឆ្លៀតពីការងារមមារញឹកអនុញ្ញាតឲ្យលោកស្រី និងសហការី ជួបសម្តែង ការគួរសម និងពិភាក្សាការងារ ។ លោកស្រី បានបង្ហាញនូវការគាំទ្រចំពោះការអភិវឌ្ឍនៅកម្ពុជា ហើយ AFD នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យអាទិភាពដែលមានស្រាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាមួយគ្នានេះ, ភាគីទាំងពីរ ក៏បានពិភាក្សា និងរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេល ខាងមុខនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យ កាន់តែរឹងមាំ ឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត និងប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធដើម្បីធានា ឱ្យការរៀបចំកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី (Francophonie Summit) ទទួលបានជោគជ័យ ។
ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះលោកស្រី Sandrine BOUCHER នាយិការ AFD ប្រចាំកម្ពុជា ដែលទើបចប់អាណត្តិ ចំពោះ ការខិតខំប្រឹងប្រែង និងការចូលរួមចំណែកដ៏មានតម្លៃរបស់លោកស្រី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងកម្ពុជា-បារាំង នាពេលកន្លងមក ព្រមទាំងបានជូនពរឱ្យលោកស្រី Laetitia HABCHI នាយិការ AFD ថ្មី បំពេញបេសកកម្មនៅកម្ពុជាប្រកបដោយជោគជ័យ និងទទួលបានភាពរីករាយនៅក្នុងឱកាសស្នាក់ នៅ និងបំពេញភារកិច្ចនៅកម្ពុជា ។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>