ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សកម្លាំងជាតិ អះអាងថា: ប្រធានយុវជនបក្ស ត្រូវបានចាប់ខ្លួនដល់ផ្ទះនៅសៀមរាប ដោយមិនបង្ហាញដីកា?

ភ្នំពេញ: គណបក្សកម្លាំងជាតិបានអះអាងថា: លោក ចក់ សារ៉ាយ ប្រធានយុវជនគណបក្សកម្លាំងជាតិប្រចាំស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចមកពីក្រសួងមហាផ្ទៃចុះចាប់ខ្លួនដល់គេហដ្ឋានកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមិនបានបង្ហាញដីកា ឬឯកសារផ្លូវច្បាប់ពាក់ព័ន្ធនឹងការឃាត់ខ្លួនឡើយ។

ការអះអាងនេះ បានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ខណៈគណបក្សបានសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនសកម្មជន និងមន្ត្រីរបស់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

តាមសេចក្តីថ្លែងការណ៍ លោក ចក់ សារ៉ាយ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅដល់ផ្ទះក្នុងខេត្តសៀមរាប និងនាំខ្លួនទៅដោយគណបក្សអះអាងថា សមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួន ឬឯកសារផ្លូវច្បាប់ណាមួយដល់ក្រុមគ្រួសារ និងភាគីពាក់ព័ន្ធឡើយ។

គណបក្សកម្លាំងជាតិបានចាត់ទុកការចាប់ខ្លួននេះថា: ជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ និង បានលើកឡើងថា: ការចាប់ខ្លួនសកម្មជន មន្ត្រី និងថ្នាក់ដឹកនាំរបស់ខ្លួនជាបន្តបន្ទាប់ កំពុងបង្កើនការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយ។

គណបក្សកម្លាំងជាតិ បានអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនបន្តទៀត ព្រមទាំងទទូចឱ្យរដ្ឋាភិបាលដោះលែងលោក ចក់ សារ៉ាយ និងអ្នកជាប់ឃុំផ្សេងទៀត ដើម្បីបង្កើតបរិយាកាសនយោបាយប្រសើរឡើងវិញ៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>