ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បង្ហាញពីការទទួលខុសត្រូវ និងបើកចំហឱ្យសហគមន៍អន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តុម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ចំពោះការរៀបចំ«សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»ដើម្បីបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ចេញពីប្រទេសរងគ្រោះ ដែលប្រឈមនឹងបញ្ហា និងចាត់វិធានការ ព្រមទាំងជាគំរូមួយក្នុងការចែករំលែកបទពិសោធន៍ទៅបណ្តាប្រទេសផ្សេងៗថា តើក្នុងរយៈពេលខ្លីដែលកម្ពុជាឈានទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ច្រើនករណី។

ឯកឧត្តុមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បង្ហាញពីការទទួលខុសត្រូវ និងបើកចំហឱ្យសហគមន៍អន្តរជាតិរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការលើកឡើងបែបនេះរបស់ឯកឧត្តុមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងសន្និសីទសារព័ត៌មានមុនកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្គេមអនឡាញ»។

ឯកឧត្តុមនេត្រ ភក្រ្តា បានគូសបញ្ជាក់ថា រាជកម្ពុជា មិនមានរឿងអ្វីដែលត្រូវលាក់បាំងបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ហើយកម្ពុជា មិនមានផលប្រយោជន៍អ្វីពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះដែរ។«ព្រឹត្តិការណ៍នេះ គឺចង់បង្ហាញឱ្យពិភពលោកមើលឃើញថាកម្ពុជា ជាប្រទេសដែលរង់គ្រោះដោយសារតែបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះ កម្ពុជា ត្រូវស្តារមុខមាត់របស់ខ្លួនឡើងវិញ។ កម្ពុជា ត្រូវទាមទារកិត្តិយសរបស់ខ្លួនឡើងវិញ តាមរយៈកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាលបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

ឯកឧត្តុម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអះអាងថា កម្ពុជា រីករាយដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តុមរដ្ឋមន្ត្រី នេត្រ ភក្រ្ដា បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាវាជាបញ្ហារួមរបស់តំបន់ និងនៅលើពិភពលោក។ កម្ពុជា ទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាធ្ងន់ធ្ងរ ហើយកម្ពុជា ក៏ជាប្រទេសដែលរងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែរនេះដែរ។ ទន្ទឹមនេះ កម្ពុជាក៏ប្រឈមបញ្ហា និងក៏កំពុងចាត់វិធានការក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ឯកឧត្តុមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រទេសជិតខាងរបស់យើង (ថៃ) គឺបានធ្វើការផ្សព្វផ្សាយ​ ខ្ញុំបានឃើញឱ្យតែមានបញ្ហាទាក់ទងជាមួយនឹង​ Scams គឺតែងតែផ្សព្វផ្សាយ ហើយរួមទាំងការដែលឈ្លានពានទឹកដីកម្ពុជា គ្រប់គ្រងទឹកដីកម្ពុជា ដោយខុសច្បាប់ ហើយគេបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធា របស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលនៅប្រទេសរបស់គេនោះមកទីតាំងនោះ ហើយធ្វើបង្ហាញពីអ្វីដែលជារូបភាពនៅកន្លែងនោះ»។

ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចោទជាសំណួរថា មិនដឹងថាភាគីថៃ រៀបចំអ្វីនោះទេ នៅលើទឹកដីកម្ពុជា ដែលត្រូវយោធាថៃ ឈ្លានពានគ្រប់គ្រងដោយខុសច្បាប់ ចំពោះការចូលទឹកដីកម្ពុជាដោយខុសច្បាប់ ព្រោះតំបន់អូស្មាច គឺជាទឹកដីរបស់កម្ពុជា។

ឯកឧត្តុមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «គេបានប្រើប្រាស់លេសរឿងការបង្ក្រាប Scams ដើម្បីបិទបាំងនូវមូលហេតុពិតប្រាកដ នៃការឈ្លានពានទឹកដីកម្ពុជា អ៊ឹចឹងហើយបានជារាល់ពេលដែលគេនោះបាននាំ (ថៃ) អ្នកសារព័ត៌មាន នាំអនុព័ន្ធយោធា​ ទៅទស្សនកិច្ចនៅកន្លែងនោះ គឺរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស តាមរយៈក្រសួងព័ត៌មាន ដែលទាក់ទងជាមួយនឹងការងារសារព័ត៌មាននេះ គឺយើងបានបង្ហាញអំពីការតវ៉ាយ៉ាងខ្លាំងក្លាចំពោះការរំលោភំពានមកលើអធិបតេយ្យភាពជាតិកម្ពុជា»។

ឯកឧត្តុមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ថៃ គេមិនអាចយកច្បាប់របស់ថៃ មកអនុវត្តនៅលើទឹកដីកម្ពុជាបានទេ ហើយបើសិនជាជាមានបញ្ហាពាក់ព័ន្ធជាមួយនឹងបទល្មើស Online Scams វាចាំបាច់ដែលត្រូវការសហការគ្នា ប៉ុន្តែមិនមែនយកនូវកម្លាំងមកឈ្លាពានគ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់នោះទេ ជារើយៗភាគីថៃ តែងតែផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដើម្បីសម្អុយកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពាក់ព័ន្ធបទល្មើស Online Scams។

ឯកឧត្តុមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជាទទួលស្គាល់ថា ការឆបោក Online Scams គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅលើពិភពលោករួមមាន៖ ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>