កោះកុង:នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខតារាសាគរ ដឹកនាំដោយលោកវរសេនីយ៍ត្រី រៀម រី ប្រធានស្នាក់ការសន្តិសុខ បានចុះបង្រ្កាបបទល្មើសជាក់ស្ដែងករណី ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ នៅចំណុច ភូមិពាមកាយ ឃុំកោះស្តេច ស្រុក គិរីសាគរ ខេត្តកោះកុង។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់(ប្រុស០១នាក់ស្រី០១នាក់)៖១/ ឈ្មោះ ZHOU YU XING ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែន ទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃ៉ំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
២/ ឈ្មោះ NGUYEN THUY LINH ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា គ្មានលិខិតឆ្លងដែន ទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃ៉ំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង រហូតវត្ថុតាងគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។រក្សាសិទ្ធិដោយ ៖សុទ្ធលី






