រដ្ឋបាលស្រុកវាលវែង សូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាប អំពីករណីចាប់ឈ្មោះ ប្រុស សៀក មានដូចខាងក្រោម៖ ១.កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានទទួលបណ្ដឹងពីលោក ជា ដារី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មន្ត្រីរាជការ និងលោក ម៉ម គឹមហេង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ បេភូមិ (ឧបសម្ព័ន្ធ) អ្នកទាំង ២នាក់ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨និង៥៨នាទីព្រឹក បាននិយាយថានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ គេហទំព័រហ្វេសប៊ុកឈ្មោះ ផ្កាយព្រឹក lenglay Kpp បានធ្វើការបង្ហោះវិដេអូ ដែលមានខ្លឹមសារក្នុងការញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្ដិ៍ជាសារធារណ មកលើពួក គាត់ទាំង ២នាក់ ដោយមានការចូលរួមពីឈ្មោះ ប្រុក សៀក ។ ២.បន្ទាប់ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានទទួលបណ្ដឹងពីលោក ជា ដារី និងលោក ម៉ម គឹមហេង រួចមកបានចុះធ្វើការស្រាវជ្រាវអំពីការណ៍នេះ ។ ៣.ក្រោយមកក៏បានពិនិត្យឃើញថា ការចោទប្រកាន់របស់គេហទំព័រហ្វេសប៊ុកទាំងអស់នោះ ការញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្ដិ៍ជាសារធារណ ដែលជាបទល្មើសព្រហ្មទណ្ឌ ។ ហេតុដូចនេះមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុក ក៏បានចាប់ផ្ដើមឃាត់ខ្លួន បណ្ដោះអាសន្នឈ្មោះ ប្រុក សៀក ដើម្បីបន្តនីតិវិធីច្បាប់ ។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មានករណីចុះផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ អ្នកសារ ព័ត៌មាន UMA_TV_Online_News និង បណ្ដាញព័ត៌មានថ្មី បានផ្សព្វផ្សាយនូវព័ត៌មាន ដែលមានខ្លឹមសារ ញុះញង់ និងចោទប្រកាន់ថា «ប្រពន្ធលោក ប្រុក សៀក បានផ្អើលទាំងព្រលឹមបាត់ប្តី ដែលប្តីគាត់ លោក ប្រុក សៀក ទៅផឹកកាហ្វេនៅចំណុចរង្វង់មូលស្រុកវាលវែង បានជាបាត់ខ្លួន មួយម៉ោងក្រោយមកគាត់បានស៊ើប សួរទៅសមត្ថកិច្ចក្នុងស្រុកវាលវែង សមត្ថកិច្ចបានបញ្ជាក់ថា បរិស្ថានចាប់លោក ជ្រូក សៀក យកមកដាក់ នៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស និង នៅពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ទំព័រហ្វេសប៊ុកឈ្មោះ បណ្តាញព័ត៌មានថ្មី បានផ្សព្វផ្សាយនូវព័ត៌មានដែលមានខ្លឹមសារថា «ខេត្តពោធិ៍សាត់ស្រុកវាលវែងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ – សុំ លោកប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់និងនាយកដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែងខេត្តពោធិ៍សាត់។ អស់លោកកុំធ្វើបានតែប្រជាពលរដ្ឋទន់ខ្សោយ។ ចំណែកលោក បូផាន់ អភិបាលរងស្រុកទទួលបន្ទុកការងារដីធ្លីក្នុងស្រុកវាលវែង ឈូសភ្នំម្ទេសស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់ដែល ជម្រកភ្នំសំកុស បែរជាបរិស្ថានចុះទៅហើយគ្មានចំណាត់ការបណ្ដែតបណ្ដោយឲ្យ លោកអភិបាលរងស្រុក មុំ បូផាន់ នេះដាំដំណាំដូចជាកៅស៊ូបាន យ៉ាងអាណាធិបតេយ្យសូមឱ្យប្រធានស្នាក់ការដែនជម្រកការពារសត្វ ព្រៃភ្នំសំកុស ស្រុកវាលវែង ជួយងាកទៅមើលត្រង់ចំណុចភ្នំម្ទេសដែលជាកន្លែងលោក មុំ បូផាន់ អភិបាលរង ស្រុកឈូកឆាយភ្នំ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។កុំធ្វើបានតែប្រជាពលរដ្ឋចំណែក មន្ត្រីអស់លោកបិទផ្នែក មើលមិនឃើញ។ ដីរបស់លោក មុំ បូផាន់ នៅចំណុចលេខយូធីអឹម48ភី296746 1348570 សុំលោកយកភ្នែក បើកមើលមន្ត្រីនៅក្នុងស្រុកវាលវែងដូចជាអភិបាលរងស្រុកម្នាក់ នេះផងចុះ។»។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមជម្រាបជូនសាធារណជន និងបណ្ដាញសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបដូចខាងក្រោម៖
១.ការចាប់ឃាត់ខ្លួនឈ្មោះ ប្រុក សៀក ភេទ ប្រុស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ គឺពុំមែន ធ្វើឡើងដោយមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ដូចការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក ឈោ្មះ បណ្តាញព័ត៌មានថ្មី នោះទេ ហើយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកវាល វែង បានចេញសេចក្តីបំភ្លឺព័ត៌មាន ស្ដីពីករណីចាប់ឈ្មោះ ប្រុក សៀក ផងដែរ។
២.ការចាប់ឃាត់ខ្លួនឈ្មោះ ប្រុក សៀក ភេទ ប្រុស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ គឺធ្វើឡើង ដោយកម្លាំងអធិការដ្ឋាននរគបាលស្រុកវាលវែង ដោយយោងតាមពាក្យបណ្ដឹងរបស់លោក ជា ដារី ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មន្ត្រីរាជការ និង លោក ម៉ម គឹមហេង ភេទ ប្រុស អាយុ ៤៣ឆ្នាំ,
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ផ្លូវលេខ២០២ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ – ទូរស័ព្ទ ០៩៧ ៧៣១ ៣៤៣៧
មុខរបរ ប្រធានភូមិ (ឧបសម្ព័ន្ធ) ទាំងពីរនាក់ បច្ចុប្បន្នរស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុក វាលវែង ខេត្តពោធិ៍សាត់ ពីបទញុះញង់ឲ្យមានការរើសអើង និងបរិហារកេរ្ដិ៍ជាសារធារណៈ។ ៣.ចំពោះការលើកឡើងរបស់ទំព័រហ្វេសប៊ុក ឈ្មោះ បណ្តាញព័ត៌មានថ្មី ថា បរិស្ថានចុះទៅហើយ គ្មានចំណាត់ការបណ្ដែតបណ្ដោយឲ្យ លោកអភិបាលរងស្រុក មុំ បូផាន់ ដាំដំណាំដូចជាកៅស៊ូ បាន យ៉ាងអាណាធិបតេយ្យ ត្រង់ចំណុចភ្នំម្ទេស ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ជារឿងមិន ពិតនោះទេ ដោយកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំ កុស បានធ្វើការចុះពិនិត្យទីតាំងឈួសឆាយ ភ្ជួរដីដាំកូនកៅស៊ូ នៅចំណុចជើងភ្នំម្ទេស និយាមកា លេខ ២៩៦៧៦៤-១៣៤៨៥៧០ ស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ក្រុមការងារបានចុះទៅដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថា៖ ទីតាំងឈួសឆាយ ភ្ជួរដី ដាំកូនកៅស៊ូ លើផ្ទៃដីទំហំជាង ៥ហិកតា ហើយចំណុចទីតាំងខាងលើនេះ នៅជាប់ក្បែរជាមួយដី មានប្លង់រឹង (ដីបទបញ្ជា ០១) និងជាដីធ្លាប់បានអាស្រ័យផលយ៉ូរឆ្នាំពីមុនមកហើយ មិនមែនជា ករណីកាប់ គាស់ ឈូសឆាយដីព្រៃថ្មីនោះទេ។
ហេតុនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះ ការចុះ ផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ អ្នកសារព័ត៌មាន UMA Tv Online News និង បណ្ដាញព័ត៌មានថ្មី ខាង លើ និងសូមស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ មានចំណាត់ការលើ ទំព័រហ្វេសប៊ុកឈ្មោះ អ្នកសារព័ត៌មាន UMA TV Online News និង បណ្តាញព័ត៌មានថ្មី ដែលបានផ្សព្វផ្សាញព័ត៌មាន បង្កាច់បង្អួច ប៉ះពាល់ដល់កិត្តិយស របស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់។រក្សាសិទ្ធិដោយ ៖សុទ្ធលី







