អ្នកសារព័ត៌មានលោក ផាត់ ហ៊ន(ហៅពូហ៊ន) ត្រូវបានអ្នកធំប្ដឹងចូលអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហានផ្ទៃ ដោយសារតែលោកហ៊ានផ្សាយកន្លែងទទួលទិញផលចោរកម្មមួយកន្លែងនៅម្ដុំផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ។ លោក ផាត់ ហ៊ន(ហៅពូហ៊ន) នឹងត្រូវចូលទៅបំភ្លឺនៅអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ។
លោក ផាត់ ហ៊ន ត្រូវត្រូវបានអ្នកធំប្ដឹងក្រោមបទចោទប្រកាន់ «បរិហាកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមព័ត៌មាន និងញុះញង់ឲ្យមានការរើសអើង»។
ដើមបណ្តឹង និងជាម្ចាស់ហាងទទួលបញ្ចាំឈ្មោះ លឹម លីម៉េង បានប្តឹងលោក ហ៊ន ក្រោយការផ្សាយរបស់គាត់ពាក់ព័ន្ធការចោទប្រកាន់ថា បានទទួលបញ្ចាំម៉ូតូដោយគ្មានឯកសារត្រឹមត្រូវ និងខុសច្បាប់។។រក្សាសិទ្ធិដោយ៖សុទ្ធលី






