ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋានចំនួន ១៦៤,២៦៩ ដុល្លារអាមេរិកជួយឱ្យសមាជិកសហគមន៍កសិកម្មប្រមាណ ៥០០នាក់ អាចកែលម្អការកែច្នៃគ្រាប់ស្វាយចន្ទី ក្រោយការប្រមូលផលនៅខេត្តក្រចេះ

ភ្នំពេញ ៖ ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន
ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ លោក មិស៊ូមិ តាកាហ៊ីតុ ភារធារីស្តីទី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាថ្ងៃនេះ លើកិច្ចសន្យាផ្ដល់ជំនួយឥត សំណង ដែលត្រូវបានអនុវត្តក្រោម គ្រោងការណ៍ជំនួយឥតសំណងគូសាណូណិសម្រាប់គម្រោងថ្នាក់មូលដ្ឋាន។

លោក មិស៊ូមិ តាកាហ៊ីតុ បានថ្លែងបន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយ ផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេល៣៥ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុន បានអនុវត្តជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងនេះ។ ខ្ញុំមានសេចក្តីសោមនស្ស រីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន កម្ពុជានៅកម្រិតមូលដ្ឋាន។

លោកក៏សូមណែនាំគម្រោង ដែលយើងបានចុះហត្ថលេខានាថ្ងៃនេះ។
គម្រោងនេះនឹងត្រូវអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ជាមួយថវិកាជំនួយពីរដ្ឋា ភិបាលជប៉ុនចំនួន ១៦៤,២៦៩ ដុល្លារអាមេរិក (មួយរយហុកសិបបួនពាន់ពីររយហុកសិបប្រាំបួនដុល្លារអាមេ
រិក)។ តាមរយៈគម្រោងនេះ ឃ្លាំងនិងកន្លែងសម្ងួត ចំនួន៣ នឹងត្រូវបានសាងសង់ ហើយឧបករណ៍វាស់ សំណើម ចំនួន៣ នឹងត្រូវបានតម្លើងនៅសហគមន៍កសិកម្ម ចំនួន៣ ក្នុងខេត្តក្រចេះ។ បរិក្ខារ និងឧបករណ៍ ទាំងនេះ នឹងជួយឱ្យសមាជិកសហគមន៍កសិកម្មប្រមាណ ៥០០នាក់ អាចកែលម្អការកែច្នៃគ្រាប់ស្វាយចន្ទី ក្រោយការប្រមូលផល ដែលនឹងជួយបង្កើនបរិមាណគ្រាប់ស្វាយចន្ទីសម្រាប់លក់ចេញ ព្រមទាំងរួមចំណែក
ដល់ការអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត។ខ្ញុំគឺតែមកដល់ប្រទេសកម្ពុជាប្រហែលមួយមុខ ហើយមានការភ្ញាក់ផ្អើលចំពោះរយៈការ អភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។ ជាមួយគ្នាដៃរ ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនតូចដែលត្រូវដោះស្រាយ ដើម្បីគុណភាពពិតរបស់ប្រជាជន។ ឃុំ នឹងចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ មានរយៈគ្រងការណ៍ជំនួយអកិវឌ្ឍន៍ផ្លូវការផ្សេងៗ ទាំងគូសាណូណិ” ផងដែរ។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម