ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្ត្រីវ័យ ៦៤ឆ្នាំ ម្នាក់ ពាក់ព័ន្ធ ករណីជះទឹកអាស៊ីដលើ ប្តីហេងស៊យ របស់នាង បណ្ដាលឱ្យរងរបួសធ្ងន់ ដោយសារ ភ្លើងស្នេហ៍ ប្រច័ណ្ឌ ??

ភ្នំពេញ៖ នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនស្ត្រីវ័យ ៦៤ឆ្នាំម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើទឹកអាស៊ីដជះលើបុរសម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់នៅលើផ្ទៃមុខ និងដងខ្លួន។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ៥ព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅបន្ទប់ជួលមួយ ស្ថិតនៅផ្ទះលេខ៤B ផ្លូវលេខ២៧១ស្ទួន ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ២:៣០រសៀល ថ្ងៃដដែល កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ខាងលើនេះ។

សមត្ថកិច្ចបានបញ្ជាក់ថា: ជនសង្ស័យ រូបនេះ មាន ឈ្មោះ សូវណ្ណកែវភាជ ហៅ ជូឡាយ ភេទស្រី អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកោសខ្យល់ចល័ត និងជាប្រពន្ធចុងរបស់ជនរងគ្រោះ។

ស្ត្រីរូបនេះស្នាក់នៅកន្លែងកើតហេតុខាងលើ។

ជនរងគ្រោះឈ្មោះ ឡុង ណារ៉េត ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប និងស្នាក់នៅទីតាំងដូចគ្នា។

បច្ចុប្បន្ននេះ ជនរងគ្រោះ កំពុងសម្រាកព្យាបាល និង សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយរងរបួសធ្ងន់នៅផ្ទៃមុខ និងដងខ្លួន។

ចំណែកឯ ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម