កំពង់ស្ពឺ៖ ដោយទទួលបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងទទួលបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ និងការចង្អុលបង្ហាញពីលោកស្រីវរសេនីយ៍ឯក មួន មល្លិកា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងអនីតិជន ណែនាំដល់កំលាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានសហការចុះទៅឃ្លាំមេីលនិងឈានទៅធ្វេីការឃាត់ខ្លួនបុរសម្នាក់ជាជនសង្ស័យឈ្មោះ រឿន ទិត្យ ភេទប្រុស អាយុ៤២ឆ្នាំ ក្នុងករណីរំលោភលេីកុមារីជាអនីតិជនជាកូនបង្កេីតនៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះឈ្មោះ ទ ស ន អាយុ១១ឆ្នាំ បញ្ជាក់ថាសកម្មភាពដែលឪពុកបានធ្វេីមកលេីខ្លួន គឺច្រើនលើកច្រើនសារនៅអំឡុងខែមិថុនារហូតមកដល់បច្ចុប្បន្ន ផ្ដេីមចេញពីការឱ្យកូនជួយដកស្កូវ ខណៈពេលម្ដាយ និងយាយមិននៅផ្ទះ។
បច្ចុប្បន្នក្រោយកិច្ចសហការពីកំលាំងអាជ្ញាធរមូលដ្ឋាន បានធ្វេីការនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីធ្វេីការសាកសួរបញ្ជូនមកការិយាល័យជំនាញខេត្ដអនុវត្តនីតិវិធីបន្ត៕ See lessរក្សាសិទ្ធិដោយ៖សុទ្ធលី








