ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ និងអ្នកស្រាវជ្រាវ អញ្ជើញបំពេញទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.

ភ្នំពេញ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូ និងអ្នកសិក្សាស្រាវជ្រាវចំនួន ១៣រូប មកពីបណ្តាប្រទេសនានា បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីស្វែងយល់អំពីសមិទ្ធផលនៃការកាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហម និងការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.។

ដំណើរទស្សនកិច្ចនេះបានរៀបចំឡើងក្នុងឱកាសដែលគណៈប្រតិភូ និងអ្នកសិក្សាស្រាវជ្រាវទាំងនេះ កំពុងស្ថិតនៅកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីរបស់អង្គការយូណេស្កូ (UNESCO) ពាក់ព័ន្ធនឹងការអប់រំ និងការបង្ការអំពើប្រល័យពូជសាសន៍។

ក្នុងអំឡុងទស្សនកិច្ច គណៈប្រតិភូបានទទួលការស្វាគមន៍ និងស្តាប់ការពន្យល់អំពីលទ្ធផលនៃការកាត់សេចក្ដីលើឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.។ ជាមួយគ្នានេះ គណៈប្រតិភូបានទស្សនាសាលពិព័រណ៍អចិន្ត្រៃយ៍ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត ឧទ្យានសម្រាប់ការចងចាំ បណ្ណសារដ្ឋាន បណ្ណាល័យ និងសាលពហុបំណង។

គណៈប្រតិភូបានកោតសរសើរចំពោះការរៀបចំមជ្ឈមណ្ឌលធនធាន ដែលជាកន្លែងសម្រាប់ការសិក្សា ស្រាវជ្រាវ និងការចងចាំ ព្រមទាំងការផ្សព្វផ្សាយចំណេះដឹងអំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលរបស់ អ.វ.ត.ក. ទៅកាន់សាធារណជន និងជំនាន់ក្រោយ ដើម្បីយល់ដឹងអំពីប្រវត្តិសាស្ដ្ររបស់ខ្លួនឱ្យច្បាស់លាស់ ទប់សកាត់ការកកើតឡើងនូវអំពើរឃោរឃៅ និងយល់ពីតម្លៃនៃសន្ដិភាពដែលកម្ពុជាទទួលបាន៕រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម