ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន បុរសបើករថយន្តសាលាឯកជនម្នាក់  ជាប់ពាក់ព័ន្ធករណីរំលោភ និងបៀតបៀនកុមារី ជាច្រើននាក់ នៅស្រុកអង្គស្នួល !!

ខេត្តកណ្ដាល៖ អ្នកបើករថយន្តសាលាឯកជនម្នាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានសាលាដំបូងខេត្តកណ្ដាល សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ បន្ទាប់ពីគាត់ ត្រូវបានសង្ស័យថា: បានប្រព្រឹត្តបទល្មើសផ្លូវភេទលើកុមារីដែលជាសិស្សសាលាជាច្រើននាក់។

សមត្ថកិច្ចបានឲ្យដឹងថា: ជនសង្ស័យ រូបនេះ មានឈ្មោះ ស៊ឹម សុគា អាយុ៣៥ឆ្នាំ  មុខរបរ:  ជាអ្នកបើករថយន្ត និង មានទីលំនៅក្នុងភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមការស៊ើបអង្កេតរបស់សមត្ថកិច្ច ជនសង្ស័យត្រូវបានសង្ស័យថា បានចាប់រំលោភកុមារីចំនួន៣នាក់ និង មានការបៀតបៀនកេរខ្មាសលើកុមារីជាសិស្សសាលានាក់ ផ្សេងទៀត។

ករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយអង្គភាពការពារកុមារ (CPU) ចុះស្រាវជ្រាវ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពរបស់ជនសង្ស័យ។

យោងតាមលទ្ធផលស៊ើបអង្កេត សមត្ថកិច្ចជំនាញ បានរកឃើញថា- នៅក្នុងករណីនេះ ក៏មានការជាប់ពាក់ព័ន្ធនឹងការផលិត និង កាន់កាប់រូបភាព ឬសម្ភារៈអាសអាភាសកុមារ ព្រមទាំងបទល្មើសរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។

ករណីខាងលើ ត្រូវបានរាយការណ៍ថា:  បានកើតឡើងក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ និង ខែសីហា ឆ្នាំ២០២៦ សាលាអន្តរជាតិឯកជនមួយកន្លែង ស្ថិតនៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បច្ចុប្បន្ននេះ  ជនសង្ស័យត្រូវបានសាលាដំបូងខេត្តកណ្ដាល ចេញដីកាឃុំខ្លួន នៅក្នុង ពន្ធនាគារខេត្ត កណ្តាល ដើម្បីរង់ចាំការអនុវត្តនីតិវិធីតាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម