ខេត្តពង់ចាម៖ ស្ត្រីម្នាក់ដែលមានសតិមិនសូវល្អ និង ប្រក មុខបរបរដើរកោសខ្យល់តាមផ្ទះ ត្រូវបានក្រុមគ្រួសាររាយការណ៍ថា: បានបាត់ខ្លួនតាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ មុនពេលសាកសពរបស់នាងត្រូវបានប្រទះឃើញកប់នៅក្នុងចំការ ដំឡូងមួយកន្លែង ស្ថិត នៅ ខាងក្រោយផ្ទះរបស់បុរសដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងករណីនេះ។
តាមការបញ្ជាក់ពីក្រុមគ្រួសារ របស់ជនរងគ្រោះ , ស្ត្រីរងគ្រោះ មានឈ្មោះ នួន ស្រីណេត និង តែងតែចេញទៅទិញនំបញ្ចុក និងអាហារពេលព្រឹកមកឱ្យក្រុមគ្រួសារ ជារៀងរាល់ថ្ងៃ៕
ក៏ ប៉ុន្តែ នៅថ្ងៃដែលនាងបាត់ខ្លួននោះ ក្រុមគ្រួសារមិនបានឃើញនាងត្រឡប់មកវិញឡើយ ហើយក៏មិនអាចទាក់ទងបានទៀត។
បន្ទាប់ពីបាត់ខ្លួន ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីស្នើឱ្យជួយស្រាវជ្រាវ និង ស្វែងរកស្ត្រីរូបនេះ។
សមត្ថកិច្ចនគរបាលស្រុកចំការលើ បានឱ្យដឹងថា: តាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានរកឃើញថា: បុរសម្នាក់ឈ្មោះ ថៃ ម៉េងលី ហៅ បូ បានឌុបស្ត្រីរងគ្រោះទៅកាន់ផ្ទះរបស់ខ្លួន។
បន្ទាប់ពីពេលនោះមក ស្ត្រីរងគ្រោះបានបាត់ដំណឹង រហូត ខណៈបុរសដែលត្រូវបានសង្ស័យក៏ត្រូវបានគ្រួសាររាយការណ៍ថាបានបាត់ខ្លួនពីតំបន់នោះផងដែរ។
សមត្ថកិច្ចបាននិយាយថា: រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច រួមជាមួយក្រុមគ្រួសារ បានបន្តស្វែងរក និង បានប្រទះឃើញសាកសពស្ត្រីរងគ្រោះ ដែលត្រូវបានកប់នៅក្រោយផ្ទះ ក្នុងចំការ ដំឡូងរបស់ជនសង្ស័យ ចម្ងាយប្រមាណ២០០ម៉ែត្រពីផ្ទះ។
ក្រោយការពិនិត្យ សាកសព, សាកសពមានសភាពបាក់ក និងមានស្នាមរបួដ នៅមុខ និងមាត់។
ទោះជាយ៉ាងណា ក៏ដោយ មូលហេតុពិតប្រាកដ និងព័ ត៌មានលម្អិតជុំវិញការស្លាប់របស់ស្ត្រីរងគ្រោះ កំពុងស្ថិត នៅក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ច នគរបាលជំនាញ។
បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលជំនាញ កំពុងតែបន្តការ ស៊ើបអង្កេត និង ស្វែងរកជនពាក់ព័ន្ធ និង ចាត់វិធានការតាមផ្លូវច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








