(កណ្តាល)៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណី «ហិង្សាដោយចេតនា» លើស្រ្តីម្នាក់ដែលជាគូកំណាន់ព្រោះភ្លើងប្រចណ្ឌ នៅភូមិទួលក្របៅ ឃុំគគីរ។
សូមបញ្ជាក់ថា ករណីនេះបានកើតឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៣៖៣០នាទីរសៀល នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយជនសង្ស័យគេស្គាល់ថាជាវេជ្ជបណ្ឌិត និងជាម្ចាស់គ្លីនិកមួយកន្លែងផងដែរ៕ក្សាសិទ្ធដោយ៖សុទ្ធលី






