អន្លង់វែង៖ រដ្ឋបាលស្រុកអន្លង់វែង សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវលោក លោកស្រី និងសាធារណៈជនទាំង អស់មេត្តាជ្រាបថា៖ យោងលើវីដេអូរ និងខ្លឹមសារអត្ថាធិបាយ ដែលមានការបង្ហោះ ក្នុងគណនី Facebook ឈ្មោះ Broda Kh កាលពីពេលថ្មីៗនេះដោយបានសរសេរដាក់ចំណងជើងនៅលើវីដេអូរ និងរូបភាពឯកសារ ថា (អាងប្តីផ្កាយបី ធ្វើបាប ប្រជាជន) ជាច្រើនក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
ពាក់ព័ន្ធករណីខាងលើរដ្ឋបាលស្រុកអន្លង់វែង សូមបញ្ជាក់ជូនថា៖ ក្រោយពីបានពិនិត្យលើខ្លឹមសារ និងការ ស្រាវជ្រាវ ឃើញថា ចំពោះករណីវីដេអូរ និងខ្លឹមសារដែលបានបង្ហោះដោយគណនី Facebook ឈ្មោះ Broda Kh ថា ប្រជាជននៅស្រុកអន្លង់វែង ជាច្រើន ត្រូវបាន ប្រពន្ធ ឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ មេបញ្ជាការរងកងទ័ពជើងគោក ឈ្មោះទ្រី វួចឡាង ធ្វើបាប ករណីនេះកន្លងមករដ្ឋបាលឃុំ និងរដ្ឋបាលស្រុកអន្លង់វែង មិនដែលធ្លាប់បានទទួល ពាក្យបណ្ដឹងណាមួយពីប្រជាពលរដ្ឋចោទថា ឈ្មោះរឈ្មោះទ្រី វួចឡាង ត្រូវជាប្រពន្ធ ឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ មេបញ្ជាការរងកងទ័ពជើងគោក ធ្វើបាបដូចការបង្ហោះរបស់គណនី Facbook ឈ្មោះ Broda khឡើយ។
កន្លងមករដ្ឋបាលស្រុក តែងតែដោះស្រាយរាល់ពាក្យបណ្តឹង និងពាក្យស្នើសុំជួយអន្តរាមន៍ ពីប្រជាពលរដ្ឋនៅ មូលដ្ឋានស្រុក ហើយករណីទាំងនោះ តែងតែទទួលបានការដោះស្រាយ សម្រុះសម្រួល ដោយឈរលើយន្តការ ផ្សះផ្សារហើយគូរភាគីព្រមព្រៀងទទួលយកដោយស្ម័គ្រចិត្ត ។ ជាមួយគ្នានេះបើប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុក មានវិវាទ ឬបញ្ហា ពាក់ព័ន្ធណាមួយ អាចមកដាក់ពាក្យបណ្ដឹងឬពាក្យស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយនៅរដ្ឋបាលឃុំ និងរដ្ឋបាលស្រុកអន្លង់វែង រៀងរាល់ម៉ោងធ្វើការ ឬអាចធ្វើការទំនាក់ទំនង មកកាន់ រដ្ឋបាលស្រុកអន្លង់វែង តាមរយៈ ទូរស័ព្ទលេខ៖ ០៧១ ៧១ ៩១ ៨៦៧៕រក្សាសិទ្ធដោយ៖CEN





