ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រី គឹម ម៉ាក់លី រងការចោទប្រកាន់ថា បាននៅពីក្រោយការផ្សព្វផ្សាយព័ត៌មានបរិហាកេរ្តិ៍ និងមានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះមេទ័ពជួរមុខមួយរូបកំពុងការពារព្រំដែន

អ្នកស្រី គឹម ម៉ាក់លី ដែលត្រូវបានគេស្គាល់ថា ជាអ្នករកស៊ីបើកហាងបញ្ចាំឈ្មោះ គឹម យ៉ាំងហ៊ួរ ស្ថិតនៅ ភូមិអន្លង់វែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅពេលនេះ កំពុងរង់ការចោទប្រកាន់ថា បានប្រើប្រាស់បណ្តាញសង្គមបង្ហោះសារជេរប្រមាថជាសាធារណៈមកលើក្រុមគ្រួសារមេទ័ពជួរមុខម្នាក់ក្នុងចេតនា បំផ្លាញ់កិត្តិយស សុវត្ថិភាពផ្លូវចិត្ត និងកេរ្តិ៍ឈ្មោះអ្នកដទៃដោយមិនខ្វល់អ្វីទាំងអស់។

តើតាមការបញ្ជាក់ពីក្រុមគ្រួសារមេទ័ពជួរមុខដែលត្រូវស្ត្រីឈ្មោះ គឹម ម៉ាក់លី បង្ហោះសារជេរប្រមាថដោយប្រើពាក្យអសុរស ឌឺដង ដៀលត្មេះ បានឱ្យដឹងថា ដើមឡើយស្ត្រីឈ្មោះ គឹម ម៉ាក់លី នេះ និងខ្លួនគឺជាអ្នករាប់អានគ្នាជិតស្និទ្ធ និងបានជួយគ្នាទៅវិញទៅមក រហូតដល់ខ្លួនបានជួយយកអាសារដោយបានផ្តល់កន្លែងស្នាក់ដល់កូនស្រីរបស់ ស្ត្រីឈ្មោះ គឹម ម៉ាក់លី ចំនួន២នាក់អំឡុងពេលមកបន្តការសិក្សានៅរាជធានីភ្នំពេញ។ ហើយស្របពេលជាមួយគ្នា ខ្លួនក៏មានការរកស៊ី នឹងពឹងពាក់គ្នាទៅវិញទៅមក ក្នុងនោះស្ត្រីគ្រួសារកងទ័ពត្រូវការប្រាក់សម្រាប់ប្រើប្រាស់ក្នុងដំណើរការអាជីវកម្មក៏បានពឹងពាក់ស្ត្រីឈ្មោះ គឹម ម៉ាក់លី ដោយបានខ្ចីប្រាក់មួយចំនួនយកទៅប្រើប្រាស់ ដោយដាក់ប្លង់ដីដែលបានផ្តិតមេដៃផ្ទេរកម្មសិទ្ធិរួចរាល់ជាទ្រព្យធានា។ ដំបូងឡើយមិនមានបញ្ហាអ្វីនោះទេ ក្នុងនាមអ្នករាប់អានគ្នាជិតស្និទ្ធ អ្វីៗដំណើរការទៅយ៉ាងរលូន។

ប៉ុន្តែគាប់ជួននៅចុងឆ្នាំ២០២៥ ដោយសារស្ថានការណ៍ប្រឈមមុខដាក់គ្នានៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងប្រទេសថៃ ធ្វើឱ្យអាជីវកម្មភោជនីយដ្ឋាន និងកន្លែង កំសាន្តរបស់ស្រ្តីគ្រួសារមេទ័ពដែលបើកដំណើរការនៅតំបន់ព្រំដែនត្រូវផ្អាក និងបិទទ្វារទាំងស្រុង។ បន្ទាប់អាជីវកម្មទាំងឡាយបានបិទទ្វារ ស្ត្រីគ្រួសារមេទ័ពចាប់ផ្តើមជួបបញ្ហាហិរញ្ញវត្ថុ ស្របពេលដែលប្តីរបស់ខ្លួនជាប់ដៃបំពេញកាតព្វកិច្ចការពារព្រំដែនប្រឈមនឹងសត្រូវឈ្លានពាន។ ក្នុងស្ថានភាពបែបនេះ ស្រ្តីជាភរិយាមេទ័ព បានទំនាក់ទំនងជជែកសម្របសម្រួលជាមួយម្ចាស់ហាងបញ្ចាំ ឈ្មោះ គឹម ម៉ាក់លី សុំឱ្យមានការយោគយល់ក្នុងអំឡុងពេលដ៏លំបាក់នេះ ក្នុងករណីមានការរអះរអួលខ្លះនៅពេលសងត្រឡប់។ មុនដំបូងមិនអ្វីជាបញ្ហាចោទនោះទេ មានការយោគយល់គ្នា មានការជជែកទំនាក់ទំនងគ្នាបានល្អ។ ពេលត្រូវគ្នាឈ្មោះ គឹម ម៉ាក់លី តែងតែយោគយល់ និយាយស្រួល និងនិយាយថា មិនអីទេ ដោយទុកឱកាសឱ្យស្រ្តីជាភរិយាមេទ័ពដោះស្រាយតាមសម្រួល។

ប៉ុន្តែក្រោយមក ទំនងជាស្រ្តីឈ្មោះ គឹម ម៉ាក់លី នេះ មិនសប្បាយចិត្ត ឬអន់ចិត្តរឿងអ្វីមួយមកលើស្រ្តីជាភរិយាមេទ័ព ទើបនៅដើមខែ សីហា ឆ្នាំ២០២៦ ប៉ុន្មានខែកន្លងទៅនេះ ស្រាប់តែម្ចាស់ហាងបញ្ចាំខាងលើបានដាក់កំហិតឱ្យស្រ្តីជាភរិយាមេទ័ពត្រូវសងលុយវិញទាំងអស់ទាំងដើមទាំងការ ដោយបានគម្រាមថា បើពុំសងប្រាក់តាមការទាមទារទេ ស្ត្រីម្ចាស់ហាងបញ្ចាំនេះនឹងយករូបប្តីប្រពន្ធគ្រួសារកងទ័ពទៅបង្ហោះជាសារធារណៈ ទោះបីដឹងថា ស្រ្តីជាភរិយាមេទ័ពកំពុងមានបញ្ហាដ៏លំបាក បិទទ្វារអាជីវកម្មដោយសារសង្គ្រាមឈ្លានពានថៃមកលើកម្ពុជាក៏ដោយ។ លើសពីនេះទៅទៀត ស្រ្តីឈ្មោះ គឹម ម៉ាក់លី មិនគ្រាន់តែគម្រាមនោះទេ ពោលគឺថ្មីៗនេះបានប្រើប្រាស់គណនី Facebook ឈ្មោះ “ គឹម យ៉ាំងហ៊ួរ ” បង្ហោះសារជេរប្រមាថ ដៀលត្មេះយ៉ាងអសុរស ប្រើពាក្យសំដីឌីដង និងបញ្ឍឺយ៉ាងធ្ងន់ធ្ងរមកលើស្ត្រីគ្រួសារមេព័ទជាច្រើនដងបន្តបន្ទាប់ជាប់រហូតមក។ ហើយរិតតែឃោរឃៅជាងនេះទៅទៀត កាលពីថ្ងៃទី២ ខែតុលា ថ្មីៗនេះ មានគណនី Facebook មួយឈ្មោះ Broda Kh បានបង្ហោះវីដេអូ រឿងមិនពិត បរិហាកេរ្តិ៍ ដោយដាក់ទាំងប្តីទាំងប្រពន្ធមេទ័ពខណៈមេព័ទដែលជាប្តីមិនមានពាក់ព័ន្ធនឹងកិច្ចការរកស៊ីរបស់ប្រពន្ធគាត់ឡើយ ហើយរឿងនេះត្រូវបានគេដឹងថា ស្រ្តីឈ្មោះ គឹម ម៉ាក់លី ជាអ្នកនៅពីក្រោយ។ ការបង្ហោះរឿងមិនពិតនេះ មានចែករំលែកបន្ត និងយកទៅបង្ហោះបន្តនៅលើ TikTok ជាដើម។

ស្ត្រីជាភរិយាមេទ័ព បានលើកឡើងថា ក្នុងនាមអ្នករាប់អានគ្នាជិតស្និទ្ធ និងបានពឹងពាក់គ្នាទៅវិញទៅវិញកន្លងមក មិនគួរឡើយស្រ្តីឈ្មោះ គឹម ម៉ាក់លី ធ្វើទង្វើដូច្នេះមកលើក្រុមគ្រួសារអ្នកស្រីនោះទេ ដោយគ្រាន់តែមានរឿងមិនពេញចិត្តបន្តិចបន្តួច។ រីឯ វីដេអូ ដែលគណនី Facebook មួយឈ្មោះ Broda Kh បានបង្ហោះជារឿងមិនពិត ដោយស្រ្តី ឈ្មោះ គឹម ម៉ាក់លី ជាអ្នកនៅពីក្រោយធ្វើការបំភ្លៃ បង្វែរសាច់រឿងពីការជាប់ពាក់ព័ន្ធការងាររកស៊ីរវាងបុគ្គល និងបុគ្គល ទៅជាយកប្រជាពលរដ្ឋមកពាក់ព័ន្ធក្នុងចេតនាធ្វើឱ្យមហាជនមានការភាន់ច្រលំទៅវិញ។ ស្ត្រីជាភរិយាមេទ័ព បានបន្តថា នេះជាចេតនាអាក្រក់ចង់បំផ្លាញកេរ្តិ៍ប្តីរបស់អ្នកស្រី ទាំងដែលប្តីរបស់អ្នកស្រីមិនមានការជាប់ពាក់ព័ន្ធនឹងរឿងនេះទេ ហើយរឿងលុយកាក់នេះទៀតសោតជារឿងដែលជជែកគ្នាបាន ព្រោះអ្នកស្រីបានតម្កល់ប្លង់ដី និងមានផ្តិតមេដៃផ្ទេរកម្មសិទ្ធិឱ្យរួចជាស្រេចទៅហើយ គឺអាចកាត់យកក៏បាន វាមិនដល់ថ្នាក់ត្រូវបង្ហោះរូបបរិហាកេរ្តិ៍ក្រុមគ្រួសារអ្នកស្រីដូច្នេះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកអន្លង់វែង ដែលបានចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ឆ្លងកាត់តាមការស្រាវជ្រាវ គឺមិនមានបញ្ហាជម្លោះដីធ្លីណាមួយកើតឡើងរវាងប្តីប្រពន្ធគ្រួសារមេទ័ពជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកអន្លងវែង ខេត្តឧត្តរមមានជ័យ ដូចការផ្សាយរបស់គណនី Facebook ឈ្មោះ Broda Kh នោះទេ រដ្ឋបាលស្រុកអន្លង់វែងបានបដិសេធ និងលើកឡើងថា កន្លងមកនេះរដ្ឋបាលឃុំ និងរដ្ឋបាលស្រុកអន្លង់វែង មិនដែលធ្លាប់បានទទួលពាក្យបណ្តឹងណាមួយពីប្រជាពលរដ្ឋដូចការចោទប្រកាន់នោះទេ។
បើតាមប្រភពព័ត៌មានពីអ្នកដែលស្និទ្ធ និងដឹងរឿងគូភាគីជម្លោះខាងលើបានឱ្យដឹងថា បញ្ហាកើតឡើងវាជារឿងអាចដោះស្រាយបានទេ ព្រោះអ្នកខ្ចីលុយមានទ្រព្យបញ្ចាំដាក់ជូនអាចជជែកគ្នាកាត់កងថែមថយជាការស្រេច ប៉ុន្តែមើលទៅស្រ្តី ឈ្មោះ គឹម ម៉ាក់លី ទំនងជាមិនចង់ដោះស្រាយរឿងនេះទេ បានជាធ្វើទង្វើដូច្នេះ មើលទៅប្រាកដជាមានចេតនាអាក្រក់អ្វីមួយហើយ បានជាមិនរកដំណោះស្រាយបែរជាធ្វើទង្វើផ្ទុយពីផ្លូវដែលឈានទៅរកដំណោះស្រាយទៅវិញ។ ប្រភពដដែលបានបន្តថា មើលតែសកម្មភាពបន្តបន្ទាប់ទៅដឹងហើយ ជាក់ស្តែងប្តីស្រ្តីដែលជាមេទ័ពគាត់មិនមានអ្វីពាក់ព័ន្ធផងក៏ស្ត្រីរូបនោះហ៊ានប្រឌិតរឿងយករូបគេទៅបង្ហោះក្នុងគោលបំណងចង់ឱ្យគេពាក់ព័ន្ធ ។ ហើយមួយវិញទៀត ចេតនាចង់ឱ្យមហាជនយល់ច្រលំមកលើគ្រួសារប្តីប្រពន្ធមេទ័ព សុខចិត្តគប់គិតនៅពីក្រោយ ការបង្ហោះព័ត៌មានដែលមែនជាការពិត ជាក់ស្តែងបញ្ហាជម្លោះកើតមានតែរវាងមនុស្សពីរនាក់ប៉ុណ្ណោះ គឺរវាងស្រ្តី ឈ្មោះ គឹម ម៉ាក់លី និងប្រពន្ធមេទ័ព ប៉ុន្តែបែរជាហ៊ានបំភ្លៃសាច់រឿងថាមានជាប់ពាក់ព័ន្ធនឹងប្រជាពលរដ្ឋទៅវិញ។
ប្រភពព័ត៌មានលើកឡើងថា មើលទៅ ស្ត្រីឈ្មោះ គឹម ម៉ាក់លី មិនមែនជាមនុស្សចេះគិតពិចារណាវែងឆ្ងាយនោះទេ ជាក់ស្តែងខ្លួនរកស៊ីបើកហាងបញ្ចាំមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញពីចេញពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នោះទេ មិនបារម្ភថា ពេលរឿងរ៉ាងផ្ទុះឡើងហាងរបស់ខ្លួននឹងប្រឈមមុខផ្លូវច្បាប់ ហើយរឿងបញ្ចាំយកការប្រាក់ជារឿងដាច់ដោយឡែក មិនអាចមានសិទ្ធិយករូបគេទៅបង្ហោះជាសាធារណៈបរិហារដៀលត្មេះគេបានទេ ធ្វើដូច្នេះក៏នឹងត្រូវប្រឈមចំពោះមុខច្បាប់បើភាគីម្ខាងទៀតប្តឹងទៅតុលាការ។

ហើយរិតតែធ្ងន់ធ្ងរទៅទៀតគឺការបង្កើតសាច់រឿងបំភ្លែការពិតអ្នកមិនជាប់ពាក់ព័ន្ធធ្វើឱ្យមានការយល់ច្រលំ។
ក្រៅពីនេះក៏ជាការសបញ្ជាក់ឱ្យឃើញពីសុជីវធម៌ និងគុណធម៌នៃការរស់នៅផងដែរ។ ក្នុងនាមអ្នករាប់អានគ្នាជិតស្និទ្ធ ដឹងហើយលឺហើយថា ដៃគូខ្លួនជួបបញ្ហាលំបាកបិទអាជីវកម្មមិនអាចរកស៊ីបានដោយសារជម្លោះនៅតាមព្រំដែន បែរជាធ្វើទង្វើដូច្នេះទៅវិញទាំងដែលដំណោះស្រាយអាចជជែកពិភាក្សាបាន។ ហើយរិតតែមិនត្រូវធ្វើទៅទៀតនោះ គឺប្តីរបស់ស្ត្រីជាមេទ័ព គាត់ជាប់ដៃនៅសមរភូមិមុខការពារបូរណភាពទឹកដី លះបង់ដើម្បីជាតិ មិនគួរណាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ក្រុមគ្រួសាររបស់គាត់នៅពេលនេះឡើយ ព្រោះថាការដោះស្រាយត្រូវការពេលវេលាសមស្រប។
សរុបសេចក្តីមកបញ្ហាដែលអូសបន្លាយមិនអាចដោះស្រាយបាននៅពេលនេះ កើតចេញពីចំនុចពីរយ៉ាងដែលស្ត្រីម្ចាស់ហាងបញ្ចាំឈ្មោះ គឹម ម៉ាក់លី បង្កើតឡើង។ ទី១ មិនមានការជួបជជែកដោះស្រាយត្រូវគ្នាបានទេដោយសារតែស្ត្រីឈ្មោះ គឹម ម៉ាក់លី ព្យាយាមបូកបំប៉ោងការប្រាក់ដែលមានកម្រិតខ្ពស់ហួសហេតុ ពីការខ្ចីប្រាក់ចំនួន៧ម៉ឺនដុល្លារបូកបន្ថែមការប្រាក់រហូតដល់បច្ចុប្បន្នការជំពាក់កើនដល់ជិត៣០ម៉ឺនដុល្លារ។ ទី២ គឺម្ចាស់ហាងបញ្ចាំខាងលើ មិនមានចេតនាចង់ដោះស្រាយឱ្យឆាប់ចប់នោះទេ គឺមានចេតនាមួយគឺគ្រាន់តែចង់បំផ្លាញកិត្តិយស កេរត្តិ៍ឈ្មោះប្តីប្រពន្ធគ្រួសារមេទ័ពខាងលើនេះតែប៉ុណ្ណោះ៕រក្សាសិទ្ធិដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម