ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តនាំយកអំណោយជូនដល់វីរៈកងទ័ពការពារព្រំដែនខេត្តឧត្តរមានជ័យក្នុងរដូវដាក់បិណ្ឌ

ខេត្តកំពង់ចាម: ទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកសមរភូមិក្រោយមិនដែលភ្លេចសមរភូមិមុខមួយវិនាទីណានោះទេ។ជាក់ស្ដែងក្នុងឱកាសរដូវភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់រៀងរាល់ឆ្នាំឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តរួមទាំងសហការីនិងសប្បុរសជននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅខេត្តព្រះវិហារ បានបន្តនាំយកអំណោយសប្បុរសធម៌ និងថវិកា ទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ពជួរមុខបន្ថែមទៀត ដែលកំពុងឈរជើងបំពេញភារកិច្ចការពារព្រំដែន ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ពិធីប្រគល់ និងទទួលអំណោយនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកវរសេនីយ៍ឯក ស្រី សំ មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ ២១ ព្រមទាំងនាយទាហាន និងពលទាហានជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានសម្តែងនូវការកោតសរសើរចំពោះ លោកវរសេនីយ៍ឯក ស្រី សំ ក៏ដូចជានាយទាហាន និងពលទាហានទាំងអស់នៃកងពលតូចថ្មើរជើងលេខ ២១ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ជាមួយនឹងស្មារតីលះបង់ខ្ពស់ ភាពក្លាហាន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

អំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម និងសប្បុរសជន បាននាំយកទៅឧបត្ថម្ភនាឱកាសនោះ រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ បន្លែ សាច់ និងភេសជ្ជៈ ទឹកបរិសុទ្ធជាច្រើនកេស ព្រមទាំងសម្ភារប្រចាំថ្ងៃចាំបាច់ និងថវិការបស់រដ្ឋបាលខេត្ត រួមជាមួយវិភាគទានពីសប្បុរសជន ដើម្បីសម្រួលដល់ការហូបចុក និងការរស់នៅរបស់កងទ័ព។

ជំនួសមុខឱ្យនាយទាហាន និងពលទាហានទាំងអស់នៃកងពលតូចថ្មើរជើងលេខ ២១ លោកវរសេនីយ៍ឯក ស្រី សំ មេបញ្ជាការរង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសប្បុរសជនទាំងអស់ ដែលតែងតែនឹកគិតដល់សុខទុក្ខរបស់កងទ័ពជួរមុខ ពិសេសក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ។ លោកវរសេនីយ៍ឯក បានគូសបញ្ជាក់ថា «សមរភូមិមុខអាចឈរជើងបានយ៉ាងរឹងមាំទៅបាន ក៏ដោយសារតែមានការជួយជ្រោមជ្រែង និងការជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សមរភូមិក្រោយ»៕រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម