ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញទស្សនាស្តង់ពិព័រណ៍ផលិតផលមូលដ្ឋាន ក្នុងព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ នៅខេត្តកំពត

ខេត្តកំពត៖ ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង»នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍នានា ដែលរៀបចំឡើងក្នុងព្រឹត្តិការណ៍នេះ។

ស្តង់ពិព័រណ៍បានដាក់តាំងបង្ហាញផលិតផលមូលដ្ឋានយ៉ាងសម្បូរបែប រួមមាន ផលិតផលសហគមន៍ ផលិតផលកសិកម្ម សិប្បកម្ម វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផលិតផលច្នៃប្រឌិតជាច្រើន។ ផលិតផលទាំងនេះឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ព្រមទាំងបង្ហាញពីស្នាដៃ និងភាពច្នៃប្រឌិតរបស់អ្នកផលិតក្នុងមូលដ្ឋាន។

ការតាំងពិព័រណ៍នេះ ជាឱកាសសម្រាប់ផ្សព្វផ្សាយផលិតផលមូលដ្ឋានទៅកាន់ភ្ញៀវទេសចរ និងសាធារណជន ពង្រីកឱកាសទីផ្សារ និងផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយកសិកម្ម សិប្បកម្ម និងអាជីវកម្មសហគមន៍។ សកម្មភាពនេះក៏រួមចំណែកលើកកម្ពស់ភាពទាក់ទាញនៃខេត្តកំពត តាមរយៈបទពិសោធន៍ម្ហូបអាហារ និងផលិតផលប្រចាំតំបន់ ដែលបំពេញបន្ថែមដល់សម្រស់ធម្មជាតិនៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម